(ភ្នំពេញ)៖ ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីកីឡាប៉េតង់កម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីអាគ្នេយ៍ SEAPA Petanque Championship 2016 លើកទី៣ នៅប្រទេសឡាវដោយជោគជ័យ ជាមួយនឹងការដណ្ដើមបានមេដាយសរុបចំនួន ១៦គ្រឿង ហើយក៏បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញដែរ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ ហើយ ដែលអត្តពលិកកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ដោយក្នុងនោះរួមមានមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង ដែលដណ្ដើមបានដោយទាំងក្រុមកីឡាករ-កីឡាការិនីពេញវ័យ និងថ្នាលយុវជនកម្ពុជា ដែលបានបង្ហាញសមត្ថភាពការប្រកួតដ៏អស្ចារ្យ ដើម្បីដណ្ដើមមេដាយជូនប្រទេសជាតិខ្លួន ក្នុងចំណោមអត្តពលិក ៥ប្រទេសចូលរួម គឺមានកីឡាករ-កីឡាការិនីកម្ពុជា វៀតណាម ឡាវ សិង្ហបុរី និងម្ចាស់ផ្ទះឡាវ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង