CamNews

រថយន្ត 

រថយន្តទំនើប Porsche សុះខ្លួនដោយគ្រាប់កាំភ្លើងចំនួន 10000 គ្រាប់

ដោយសារតែមានបញ្ហាលើផ្នែកប្រព័ន្ធដំនើរការរបស់ម៉ាស៊ីន ,ម្ចាស់រថយន្តទំនើបម៉ាក
Porsche 911 ពណ៌ទឹកបា្រក់ ដែលទិញមកក្នុងតំលៃ 100.000 USD បានបរិច្ចាគរថយន្ត
នេះទៅអោយក្លឹបអ្នកហ្វឹកហាត់បាញ់កាំភ្លើងរបស់អាមេរិច មួយសំរាប់ធ្វើជាផ្ទាំងស៊ីប
ក្នុងការហ្វឹកហាត់របស់ពួកគេ ។


រថយន្ត Porsche 911 នេះមានបញ្ហាជាច្រើនទៅលើផ្នែកប្រព័ន្ធដំនើរការរបស់ម៉ាស៊ីន និង
ប្រព័ន្ធសំរាប់ធ្វើអោយត្រជាក់របស់រថយន្ត ដែលតំរូវអោយម្ចាស់ចំណាយប្រាក់ប្រមាណជា
16.130 USD ដើម្បីធ្វើការជួសជុល ។ ជំនួសអោយការចំណាយប្រាក់ទាំងនោះដើម្បីជួស
ជុល ម្ចាស់រថយន្តនោះបានបរិច្ចាគ វាទៅអោយក្លឹបហ្វឹកហាត់បាញ់កាំភ្លើងមួយ របស់
អាមេរិច ឈ្មោះ Massachusetts ដើម្បីធ្វើការហ្វឹកហាត់ទៅវិញ ។



បន្ទាប់ពីទទួលបានការបរិច្ចាគនេះហើយ អ្នកហ្វឹកហាត់បាញ់កាំភ្លើង មានទាំងអ្នកហាត់
បាញ់ចាស់ ក្មេងបានប្រើទាំងកាំភ្លើងយន្ត នឹង កាំភ្លើងស្វ័យប្រវត្តិ បាញ់ទៅលើរថយន្តនោះ
ចំនួនប្រមាណជា 10000 គ្រាប់ បណ្តាលអោយរថយន្តនោះសុះ តែម្តង ។ ចំពោះទិដ្ឋភាព
នេះត្រូវបាន អ្នកជំនាញផលិត Game ជីវចល លោក John Beauchemin ធ្វើការកត់ត្រាទុក
ផងដែរ ។ លោក John ក៏ជាអ្នកបានចូលរួមបាញ់ទៅលើរថយន្តនោះដែរ ៕




(ប្រភពពី DailyMail)
ដោយ៖ រដ្ឋា

Tags: