CamNews

តារា 

ភ្ញាក់​ផ្អើល​ពេល​ឃើញ ម៉ា ដូណា ថត​ជាប់​ដៃ​មួយ​ទៀត សង្ស័យ​ជា​ដៃ​ខ្មោច ​ខណៈ​ចូល​រួម​​បុណ្យ​សព រាជ បូរី

(ភ្នំពេញ)៖ ​មានការភ្ញាក់ផ្អើមួយ បានកើតឡើង ខណៈដែលរូបភាពមួយសន្លឹក ដែលឈរថតជុំ​គ្នារវា​​ងសិល្បករ-សិល្បការិនី មានគា្នប្រមាណជាង១០នាក់ គ្រាទៅចូលរួម​ពិធីបុណ្យ​ខួបគំរប់៧ថ្ងៃ សពអតីតតារាចម្រៀង និងសម្តែង លោក រាជ បូរី កាលពីថ្ងៃទី២១ មេសា ហើយស្រាប់តែឃើញ មានដៃមនុស្សចំឡែក នៅក្បែត្រគៀក លោក ម៉ា ដូណា ដែលមានការសង្ស័យថា ជាដៃខ្មោច។

បន្ទាប់ពីរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ភ្លា​មៗនោះ មានមហាជនជាច្រើនបានសម្តែង អាម្មណ៍ងឿងឆ្ងល់គ្រប់គ្នា នៅពេលឃើញដៃចម្លែក ដាក់ត្រង់ចំណុចត្រកៀក របស់តារាសម្តែងលោក ម៉ា ដូណា ។ មានមតិជាច្រើន បានលើកឡើង​លក្ខណៈសង្ស័យថា ជាដៃខ្មោច ។ ដោយឡែកខ្លះទៀតថា ប្រហែលមិនមែនបែបនេះ អាចជាបច្ចេ​កទេសនៃការថត ដើម្បីបង្កឲ្យមានការចាប់អារម្មណ៍។

ឆ្លើយតបចំពោះ បញ្ហាបង្កការភ្ញាក់ផ្អើលខាងលើនេះ តារាប្រុសលោក អ៉ឹម ជីវ៉ា ដែលបានទៅចូ​លរួមកម្មវិធី ជាមួយលោក ម៉ា ដូណា បានសរសេរបញ្ជាក់ នៅលើហ្វេសប៊ុកថា «ម្សិលមិញមានកា​រភ្ញាក់ផ្អើល បន្ទាប់ពីខ្ញុំបាទ post រូបភាព ដែលឃើញមានដៃចម្លែក គឺមិនមែនជារូបភាពកាត់តទេ គឺជារូបភាពពិតៗ វាថតជាប់ក្នុងកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំ ( អ៉ឹម ជីវ៉ា ) តែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺសូ​មឲ្យមិត្ត Facebook ទាំងអស់ កុំគិតក្នុងផ្លូវអាក្រក់​ណាមួយ វាគ្រាន់តែជាការថតខុសបញ្ចេ​ក​ទេស តែប៉ុណ្ណោះ.!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា រីឯដៃចំឡែកដែលជាប់នឹងហោប៉ៅ លោក ម៉ា ដូណា មិនមែនជាដៃ​ខ្មោច ឬព្រាយបិសាចមកពីណាទេ គឺជាដៃរបស់លោក ម៉ា ដូណា ។ បងប្អូនអ្នកសិល្បករភាគច្រើន ដឹងហើយថា ជាទូទៅ ម៉ា ដូណា ពេលថតរូបម្តងៗមិនដែលនៅស្ងៀមឡើយ គឺរេចុះឡើង លើកដៃចុះឡើង ដែលគេតែងតែហៅឈ្មោះក្រៅថា "មីសេះ" !! ហើយដៃដែលឃើញមួយកំណា​ត់នេះ គឺជាដៃរបស់ ម៉ា ដូណា ដែលរេចុះឡើងនៅមិនស្ងៀម មិនមែនជាដៃកាត់ត ឬខ្មោចព្រាយបិសាច មកពីណាឡើយ»។

លោក អ៉ឹម ជីវ៉ា សង្កត់ធ្ងន់ថា «អាស្រ័យដូចបានជូនពត៌មាន ខាងលើនេះ សូមបងប្អូនកុំយករូបភាព ដែលថតក្នុងបុណ្យសពរប​ស់លោក រាជ បុរី គិតក្នុងផ្លូវអវិជ្ជមាន ឬបំផុសបំភិតបំភ័យឲ្យសោះ ចៀសវាងប៉ះពាល់ ដល់សតិអារម្មណ៍របស់មិត្ត Facebook និងសាមីខ្លួន »។

ប៉ុ​ន្តែទោះបីជាមានការបញ្ជាក់បែបនេះ ក៏ពិតមែ​ន​ នៅតែមានម​តិ​សង្ស័យដដែល ព្រោះបើសង្កេតមើលយូរទៅ គឺពិតជាពុំមែនជាដៃរលោ​ក ម៉ា ដូណា ឡើ​យ ព្រោះដៃទាំងពីររបស់ ម៉ា ដូណា បានកាន់ទូរស័ព្ទឃើញយ៉ាងច្បាស់ក្រឡែត។ ដូ​ច្នេះរឿងនេះ ​​នៅតែជាមន្ទិលរបស់មហាជនដដែល៕


- អាន ៖ ៣ម៉ោងចុងក្រោយ Account ហ្វេសប៊ុក លោក រាជ បូរី នៅ Active នៅឡើយ ក្រោយលោកចែកឋាន ?


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Reach borey