CamNews

តារា 

៣ម៉ោងចុងក្រោយ Account ហ្វេសប៊ុក លោក រាជ បូរី នៅ Active នៅឡើយ ក្រោយលោកចែកឋាន ?

គួររំឮកថា លោក រាជ បូរី បានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែក្រឡាប់រថយន្ត កាមរីបាឡែន បណ្ដាយឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ប៉ុន្មាននាទីក្រោយមក ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ហើយមន្ទីរពេទ្យគ្មានឧបករណ៍ គ្រប់គ្រាន់ដើម្បីជួយសង្គ្រោះ។ គួរបញ្ជាក់ថា បន្ទាប់ពីជូបគ្រោះ អកុសល សពលោករាជ បូរី ត្រូវបានដឹក និងយកមកតម្កល់ ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ លុះមកដល់ព្រឹកថ្ងៃច័ន្ទ ទី ១៨ មេសា ឆ្នាំ ២០១៦ ព្រឹកមិញនេះ សពរបស់លោក ត្រូវបានយកទៅបូជា តាមប្រពៃណីហើយ ខណៈមានការសោកសង្វែងជាខ្លាំង ក្នុងការបាត់បង់សិល្បៈកររូបនេះ ។  យ៉ាងណាមិញ កម្មវិធីបុណ្យសព គម្រប់ ៧ ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១-២២ មេសា ខាងមុខនេះ នៅឯ ក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើទោះជា រូបកាយ លោក រាជ បូរី បានលាចាកលោកទៅមែនពិត ប៉ុន្តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា គណនី ហ្វេសប៊ុករបស់លោក រាជ បូរី ដែលមានឈ្មោះថា Reach Borey នោះ នៅមានសកម្មភាពនៅឡើយ ក្នុងរយៈពេល ប៉ុន្មានម៉ោងចុងក្រោយនេះ ពោល រូមមាន ដូចជា នូវការបង្ហោះវីដេអូ ក៏ដូចជា Update Profile Picture ជាដើម។

 




ជាការពិត បើតាមការកត់សម្គាល់ និងការបង្ហោះជាក់ស្តែងបានឲ្យដឹងថា Account លោក រាជ បូរី គឺនៅមានសកម្ម ភាពពិតប្រាកដហើយអ្វីដែលជាការពិត និងមិនអាចប្រកែកបាន នោះគឺថា លោក ហួរ សុផល ទៅវិញទេ ដែលជា លេង Acc របស់លោក រាជ បូរី ខណៈលោក ហួរ សុផល បានប្រើប្រាស់ Acc លោក រាជ បូរី បង្ហោះ Status អមជា មួយនឹងសំបុត្របុណ្យគម្រប់ខូប ៧ ថ្ងៃ ឲ្យដឹងថា ៖  Wellcom all fri in FB (me hour Sophal classic ) ។ 


គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានប្រាប់ទំព័រកំសាន្ត នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នេះទាំងសម្លេងយំខ្សឹបខ្សួល ឲ្យដឹងថា លោក រាជ បូរី ពិតជាបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះមែន នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស៣នាក់​ផ្សេងទៀត ជិះក្នុងឡានជាមួយគ្នា ធ្វើដំណើរមកពីដើរលេងកម្សាន្តវិញ ពីក្រុងបាងកកប្រទេសថៃ ដោយនៅក្នុងនោះ មានមនុស្សម្នាក់ទៀត ជាស្ត្រីវ័យជា៦០ឆ្នាំ ក៏បានស្លាប់ក្នុងហេតុកាណ៍នេះដែរ។

ដំណឹងនេះ ក៏ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព ខណៈកម្មវិធីបុណ្យសព គម្រប់ ៧ ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១-២២ មេសា ខាងមុខនេះ នៅឯ ក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

 

ធ្លាយការពិត រាជ បូរី ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ក្រោយត្រលប់ពីដើរលេងចូលឆ្នាំ នៅ Bangkok




ដោយ ៖ កុសល


Tags: Reach borey