CamNews

យានយន្ត 

ដាក់ឈ្មោះ Domain internet តាមការស្រលាញ់ចាប់ពីឆ្នាំ 2012

អង្គភាពគ្រប់គ្រងប្រព័ន្ធ Internet សរសេរកាត់ ICANN កាលពីថ្ងៃទី 21 មិថុនាកន្លងទៅថ្មីៗ
បានធ្វើសេចក្តីប្រកាសមួយថា ចាប់ពីថ្ងៃទី 12/01/2012 នឹងទទួលយកនូវសំណូមពរការ
ចុះឈ្មោះ Domain ថ្មី ជាមួយការដាក់ឈ្មោះជាបុគ្គល តាមការស្រលាញ់ មិនថាជាភាសា
ចិន រឺ អារ៉ាប់ នោះឡើយ ។

អ្នកជំនាញទាំងឡាយបានអោយដឹងថានឹងមានការកក្រើកឡើង គួរអោយភ្ញាក់ផ្អើលនៅក្នុង
ពិភពកំសាន្ត ក៏ដូចជានៅក្នុងមជ្ឈដ្ឋានផ្សេងៗជាច្រើន រួមមាន ផ្នែកសេវាកម្មហិរញ្ញវត្ថុ ទីផ្សារ
ពាណិជ្ជកម្ម និង បណ្តាក្រុមហ៊ុនជាច្រើន ឧទាហរណ៍ដូចជា .apple, .ipad, .sony, �.bank�
(ធនាគារ), �.hotel� (សណ្ឋាគារ), .fashion (ម៉ូដសំលៀកបំពាក់)... ជាដើម ។

សំរាប់បណ្តាអង្គភាពពាណិជ្ជកម្មថ្មីៗ ចង់ចុះឈ្មោះប្រើ Domain ផ្ទាល់ខ្លួនត្រូវចំណាយប្រាក់
185.000 USD សំរាប់ឈ្មោះ Domain ថ្មីមួយ ។ ក្រោយពេលដែលទទួលបានសិទ្ធគ្រប់គ្រង
លើ Domain ថ្មីនេះ ឧទាហរណ៍ .casino , .game �បណ្តាអង្គភាពទាំងនោះនឹងធ្វើការទទួល
ខុសត្រូវដោយខ្លួនឯង ។

ICANN បានធ្វើការប្រកាសថាខ្លួន នឹងចំណាយទឹកប្រាក់ចំនួន 2 លានដុល្លា ដើម្បីជាការ
គាំទ្រដល់អ្នកដែលចុះឈ្មោះប្រើ Domain ថ្មីនេះដែលមកពីបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ។
ICANN ក៏បានធ្វើការបកស្រាយបន្ថែមផងដែរថា ការប្រើប្រាស់ឈ្មោះ Domain ច្រើន ចៀស
វាងបានការជាន់ឈ្មោះគ្នាជាពិសេសទៅលើ កន្ទុយចុងក្រោយ (.com) ដែលបច្ចុប្បន្នមាន
ចំនួន 94 លាន Website ដែលបានចុះឈ្មោះប្រើ ៕

(ប្រភពពី Dailyinfo)
ដោយ៖ រដ្ឋា

Tags: