(ភ្នំពេញ)៖តារាចម្រៀងប្រុស របស់ផលិតកម្មថោន ឡើងកាលីបជិះសុទ្ធតែរថយន្តស៊េរីទំនើប តម្លៃជាង១០ម៉ឺនដុល្លារ នឹងរស់នៅក្រោមដំបូលវីឡាស្តុកស្ដម្ភ លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះ ត្រូវបានអ្នកគាំទ្រម្នាក់ ធ្វើការរិះគន់ចំៗលើអត្តចរិក ដោយបានធ្វើឡើងតាមរយៈ ការសរសេរសារបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែតាមរយៈសាររិះគន់នេះ បានធ្វើឲ្យ សុគន្ធ ថេរ៉ាយុ សម្ដែងក្ដីហួសចិត្ត ព្រោះការរិះគន់មិនបានធ្វើការថ្លឹងថ្លែងឲ្យបានហ្មរចត់ និងគ្មានហេតុផលច្បាស់លាស់។
នៅក្នុងអត្ថន័យខ្លឹមសារ ដែលត្រូវបានម្ចាស់ Account Facebook ឈ្មោះ KonKat Fanta ដំបូងឡើយបានសរសេរថា «Hi b rayu idol 4me »។ ប៉ុន្តែបន្ទាប់ពីសរសេរបែបនេះហើយ សារពុំទទួលបានការឆ្លើយវិញភ្លាមៗនោះ សង្កេតឃើញយុវជនឈ្មោះ KonKat Fanta បានធ្វើការរិះគន់លើលោក សុគន្ធ ថេរ៉ាយុ ថា «ឫកម៉េស Idol ach ey tes stop tver Idol hz rek jng jng »។
ទោះបីជាយ៉ាងណា បន្ទាប់ពីរងនូវពាក្យសម្តីរិះគន់ ទៅលើតារាចម្រៀង សុគន្ធ ថេរ៉ាយុ ដោយមិនក្រែងចិត្ត ពីសំណាក់យុវជនខាងលើភ្លាមៗនោះ គេសង្កេតឃើញលោក សុគន្ធ ថេរ៉ាយុ បានសម្តែងអារម្មណ៍ហួសចិត្ត នឹងសរសេរសាតបវិញថា «អត់ដឹងអីសោះដាក់ឲ្យខ្ញុំចុកៗចឹងហ្មង? ចង់ប្រាប់ទៅប្អូនប្រុសថា មិនមែនបងឫកទេ តែបងរវល់ការងារ ទើបមិនទាន់បានឆ្លើយតបប្អូន ហើយម្យ៉ាងទៀតបងធ្លាប់បានបង្ហោះ ប្រាប់អ្នកទាំងអស់គ្នា និងគ្រប់ fans ហើយថា ខ្ញុំរវល់ការងារមិនបានឆ្លើយតបទេ..»។
តារាចម្រៀងប្រុស ដែលធ្លាប់ល្បីថា មានអ្នកចិញ្ចឹមលោក សុគន្ធ ថេរ៉ាយុ បាននិយាយទៀតថា «លោក សង្ឃឹមថាអ្នកទាំងអស់គ្នា យោគយល់នឹងអធ្យាស្រ័យ បើមានពេលទំនេរ ខ្ញុំនឹងឆ្លើយតបវិញ តែប្អូន បងមិនទាន់បានមើលស្រួលបួលផង ប្អូនលេងនិយាយដាក់បងយ៉ាងៗហ្នឹងទៅហើយ ok អត់អីទេ បើប្អូនខឹងមិនចង់ទុកបងជា idol របស់ប្អូន ក៏មិនអីដែរ បងមិនខឹងទេ ធ្វើម៉េចបងមិនមានពេលអង្គុយ ចាំឆ្លើយគ្រប់ពេល សុំទោសផងចុះណា.»។
ជាមួយគ្នានេះ លោក សុគន្ធ ថេរ៉ាយុ ក៏បានបន្ថែមថា «ហើយក៏ចង់ផ្តាំទៅអ្នកទាំងអស់គ្នាផងថា ខ្ញុំសូមទោសដែលមិនបានឆ្លើយតប រាល់គ្រប់ chat and comments ព្រោះអីខ្ញុំមានការងារច្រើន ត្រូវធ្វើ មិនមែនអង្គុយលេងតែ Facebook ទេ ហើយណាមួយទៀត ខ្ញុំមិនបានស៊ីប្រាក់ខែ Facebook ទេ Facebook មិនមែនជាអ្នកចិញ្ចឹមឲ្យបាយខ្ញុំហូបដែរ ។ អ៊ីចឹងសូមអ្នកទាំងអស់គ្នា អធ្យាស្រ័យផង កុំប្រកាន់ខឹងខ្ញុំអី ព្រោះខ្ញុំមានការងារខ្ញុំ ត្រូវធ្វើច្រើនណាស់ ចឹងខ្ញុំអស់អីត្រូវ និយាយ ហើយ ចុងក្រោយអរគុណច្រើន ចំពោះការគាំទ្រនឹងស្រលាញ់ រាប់អាន Good Night everyone sweet dream .»៕







ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី