CamNews

តារា 

ថាម៉េចនាង Yaya ទទួលបានកាបូបម៉ាកល្បីដែលមានតែមួយនៅលើលោក? តើអ្នកណាជាអ្នកឲ្យទៅ?

ថៃ ៖ Louis Vuitton គឺជាកាបូបម៉ាកល្បីដែលមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន ។ យោងតាមការបង្ហោះរបស់តារាសម្តែងស្រីនាង Yaya Urassaya បានទទួលនូវកាដូកាបូបម៉ាកល្បីឈ្មោះថា Louis Vuitton យ៉ាងស្រស់ស្អាតពីក្រុមហ៊ុនផ្ទាល់តែម្តង ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ កាបូបដែលតារាស្រីវ័យ ២៥ ឆ្នាំរូបនេះទទួលបានគឺជាកាបូបដែលមានតែមួយគត់នៅលើលោក ។ ជាកត្តិយសដ៏ថ្លៃថ្នូរបំផុតនៅពេលដែលនាងបានក្លាយជាមនុស្សសំខាន់ នៅពេលដែលទទួលបានកាដូពិសេសមួយនេះពីប្រ៊េនដ៏ល្បី ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Nadech Kugimiya Yaya Urassaya