CamNews

តារា 

បទ «ទីបំផុត» ពី​សំ​ណាក់​យុវជន អ៊ួន រតនៈ​បណ្ឌិត ពីរោះ​មិន​ចាញ់​​ម្ចាស់​​ដើម​..! (Video Inside)

(ភ្នំពេញ)៖ ថ្ងៃនេះគេហទំព័រ Khmertalking សូមនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់កំសាន្តនូវចម្រៀងមួយបទ មានចំណងជើងថា «ទីបំផុត» ច្រៀងដោយយុវជនម្នាក់ឈ្មោះ អួន រតនៈបណ្ឌិត ហើយបទនេះដែរ ជាសំនៀងម្ចាស់ដើមរបស់លោក ហេង ពិទូ ដែលបច្ចុប្បន្នកំពុង​តែទទួលបានការគាំទ្រខ្លាំង លើទីផ្សាចម្រៀង។ ជាពិសេសសម្រាប់មិត្តៗយុវវ័យខ្មែរ ទាំងប្រុស-ស្រី​តែម្តង។

បទនេះត្រូវបានបង្ហោះឡើង នៅលើបណ្តាញ You Tube ដែលទទួលបានការគាំទ្រយ៉ាងច្រើន​លើ​សលុបពីសំណាក់ទស្សនិជនខ្មែរ រាប់លាននាក់។ យ៉ាងណាមិញ ខណៈបទនេះកាន់តែល្បីរន្ទឺ ថ្មីៗនេះមានយុវជនម្នាក់ឈ្មោះ អួន រតនៈបណ្ឌិត បានជ្រើសយកបទ «ទីបំផុត» ដើម្បីច្រៀង​ អមដោយការដេញហ្គីតាខ្លួនឯង ពេលបានស្តាប់ហើយពិតជាពីរោះមិនចាញ់ម្ចាស់សំនៀងដើមប៉ុន្មានឡើយ។

សូមបញ្ជាក់ថា យុវ​ជន អួន រតនៈបណ្ឌិត បច្ចុប្បន្នជានិស្សិត ទើបបញ្ចប់ការសិក្សាជំនាញពេ​ទ្រ​ នៅសាលាពុទ្ធិសាស្ត្រ។ ដោយមានទេពកោសល្យ ស្រលាញ់សិល្បៈពីកំណើត ពេលទំនេរពីការសិក្សាយុវជន អួន រតនៈបណ្ឌិត តែងឆ្លៀតឱកាសរៀនច្រៀង និងដេញហ្គីតាខ្លួនឯងរួចថតបង្ហោះ លើបណ្តាញសង្គម​យក្ស ហ្វេសប៊ុក រហូតមានការគាំទ្រច្រើន ពីទស្សនិកជនចំពោះទេពកោសល្យមួយនេះ។

ដើម្បីជ្រាបច្បាស់ថា មួយបទនេះប្លែក និង គួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកំសាន្ត ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Heng pitou Star news local news