CamNews

តារា 

ចន ច័ន្ទលក្ខិណា ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ

(ភ្នំពេញ)៖ តារាសម្តែងស្រីចាស់វង្សាសម្បូរដោយរឿងអាស្រូវឈ្លោះប្រកែកគ្នាផ្អើលពេញហ្វេសប៊ុកស្ទើរប្រចាំ អ្នកនាង ចន ច័ន្ទលក្ខិណា ពេល​នេះកំ​ពុង​តែ​មាន​ទុក្ខ​ប៉ុន​ភ្នំ ខណៈ​លោក​យាយ​ប​ង្កើត​របស់​អ្នកនាងត្រូវបានទទួលមរណភាព ដែល​ធ្វើ​ឲ្យ​នាង និងក្រុមគ្រួសារមានការសោកស្តាយអាឡោះអាល័យជាពន់ពេក។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពី១៣ម៉ោងមុន​នេះបា​នសរសេរបង្ហោះភ្ជាប់ជាមួយទិដ្ឋភាព​នៃ​ពិធី​បុណ្យ​សព​លោក​យាយ​របស់​នាង​ទាំង​ទឹក​​មុ​ខក្រៀមក្រំថា កូនចៅ ចៅទួតទាំងអស់ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុ​គតិភពដែលជាទីឋានដ៏ស្ងប់សុខ។

ជាមួយគ្នានៃការបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពនៃពិធីកាន់ទុក្ខពីសំណាក់តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា នេះដែរ ភ្លាមៗ​នោះ​គេ​សង្កេត​ឃើញ​ម​ហា​ជន​អ្នក​គាំ​ទ្រ ​​រួម​​ជា​មួយ​សិ​ល្ប​ករ-សិល្បការិនីរួមអាជីពសិល្បៈជាច្រើន បា​នសម្តែង​ការ​សោក​ស្តាយ និងបាន​ផ្ញើសារចូលរួមរំ​លែ​កទុ​ក្ខដ៏ក្រៀ​មក្រំនេះស្ទើរគ្រប់គ្នាផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង