CamNews

តារា 

តារាកំប្លែង ស្រីពៅ មុខឈើ ដៀមដាមឲ្យ ចន ច័ន្ទលក្ខិណា រហូតផ្ទុះជាសង្គ្រាមពាក្យសម្ដី ជេរគ្នាកប់ៗមាត់

(ភ្នំពេញ)៖ តារាកំប្លែង​​ភេទពីបី ទើបតែវិលត្រឡប់មកចូលក្នុង ​សង្វៀនសិល្បៈវិញ​ កញ្ញា ស្រីពៅ មុខឈើ ដែលត្រូវបានមហាជនស្គាល់ថា នាងជាអតីតតារាកំប្លែង ប្រចាំក្រុមនាយក្រឹម និងបានបាត់មុខពីសិល្បៈមួយរយៈធំ ដោយគេពុំបានដឹងថា ជីវិតក្រៅសិល្បៈរបស់នាងធ្វើការងារអ្វីខ្លះនោះទេ ។ ថ្មីៗនេះ តារាកំប្លែង មានរហស្សនាមថា ស្រីពៅ មុខឈើ បានត្រឡប់ចូលមកសិល្បៈវិញ ហើយក៏បានផ្ទុះរឿងដ៏រសើបមួយ គឺមានជំលោះផ្លែផ្កាឌឺដងគ្នាជាមួយអ្នកសិល្បៈរៀមច្បង ហើយត្រូវបានគេដឹងថា ជាអ្នកនាង ចន ច័ន្ទលក្ខិណា ​ហើយផ្ដើមចេញពីការចូលរួមកម្មវិធី លើកម្រាលព្រំពណ៌ក្រហម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីស្វែងរកប្រាក់ជួយមន្ទីរពេទ្យ «គន្ធបុប្ផា»។

តារាកំប្លែងភេទទីបី នាង ស្រីពៅ មុខឈើ បានឌឺដងផ្លែផ្កាឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងបើកចំហរក្នុងពេល ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានមកចូលរួមក្នុងសប្បុរសធម៌មួយ កាលពីពេលថ្មីៗនេះ ខណៈដែលអ្នកនាង ចន ច័ន្ទ បានមកដល់កន្លែងកម្មវិធីយឺតជាងគេ។ ពេលនោះ ស្រីពៅ មុខឈើ បានផ្លែផ្កាថា «តារាសិល្បៈល្បីៗខ្លះ​មិនគោរពរពេលវេលា» ​ជាដើមចម​រហូតធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹង ដោយយល់ថា ការនិយាយបែបនេះ គឺសម្ដៅលើរូបនាង ដែលបានមកយឺត។

អ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លើយតបភ្លាមៗវិញថា «រឿងនិទានពេលយប់ ដូចជាមានខ្យល់ព្យុះ ពីតាខ្មៅមកថា មានអ្នកជិះឡានទើបទិញថ្មី ទៅនិយាយរឿងព្រឹកមិញ ឡើងបែកផ្សែង យើងអត់មាននិយាយ អីពីអ្នកឯងទេ សម្រាប់យើងបើចប់ គឺចប់ហើយ តែវាដូចជាដើរប្រកូកប្រកាស ដូចខ្យល់ព្យុះ ម៉េចមិនសុខចិត្តមែន​? បើមិនសុខចិត្តចាំយើង ប្រកាសព័ត៌មានជូន ប្រយ័ត្នយើងបកអាក្រាតវិញវើយ យើងមិនចេះខ្លាចអ្នកណាទេណា ខ្ញុំអត់មានខ្នងអាង ដូចអ្នកទេ ព្រោះខ្ញុំជាមនុស្សធម្មតា មិន Hight show តែខ្ញុំមានសន្តិភាពក្នុងចិត្ត ពីមុនពួកយើងសុខចិត្ត មិនមាត់ ហើយដើរចេញ តែមិនសង្ឃឹមថា ពួកយើងធ្វើចិត្តបានដូចមុនទេ យើងចូលចិត្តបង្កើតតែមិត្តទេ មិនដូចអ្នកចូលចិត្ត បង្កើតសត្រូវឡើយ..!»។

តួអង្គស្រីដ៏សំខាន់ក្នុងរឿង «ចន្ទ្រា» រូបនេះ បានបន្តថា «មនុស្សដូចអ្នក សូម្បីតែមិត្តភក្តិជិតដិត ក៏និយាយដើមបង្កាច់បង្ខូចដែរ និយាយដើមយើង និងអ្នកសិល្បៈគ្រប់គ្នាច្រើនដង​ពេកហើយ ហើយអា ចរឹតឌឺដងសំឡក់សំឡឹងហ្នឹង បើឈប់បានក៏ឈប់ទៅ ក្រែងមានថ្ងៃ១ពួកក្មេងៗ​គេព្រួតវៃ ព្រោះតាមដឹងមានគេគុំចង់វៃ ច្រើននាក់ណាស់ យើងអត់ចូលចិត្ត ការវៃគ្នាទេ តែបើចង់ខ្ញុំមានអ្នកជួយវៃកំដរ អាច្រមុះសប្បនិម្មិត​ថ្នមៗវាបន្តិចទៅ ប្រយ័ត្នបានដូរថ្មី ពិបាកអស់លុយធ្វើសារថ្មី ពួកក្មេងៗឆេវឆាវណាស់ណា វាមិនយល់ពីចាស់ទេ ហើយមាត់ហ្នឹង ពាក់ស្បែកជើងលេខប៉ុន្មានដែរ ? កុំស្មានថា គេមិនដឹងថា ខ្លួនជាមនុស្សបែបណា អាប្រភេទស្វាលួច​ស៊ីបាយលាបមាត់ពពែ នៅមុខប្រពន្ធគេ និយាយដើម​អ្នកសិល្បៈអាក្រក់​ទាំងអស់ តែធាតុពិតនាំស្រីឲ្យប្តី​ពួកបងៗទេ បងៗខំជឿគេទៅ ស្រីជាប្រពន្ធទាំងឡាយអើយ តាមពិតពស់​ក្បាល២ ដែលធ្វើឲ្យគ្រោះថ្នាក់បំផុត គឺគេហ្នឹងហើយ»។

យ៉ាងណាមិញ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេដឹងថា កម្រនឹងប្រកាសសង្គ្រាម​ជាមួយនរណាណាស់ ប៉ុន្តែជម្លោះនេះ គឺស្រីពៅ មុខឈើ​ជាអ្នកដៀមដាមឲ្យនាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណា ស្រីពៅ មុខឈើ បានប្រកាសភ្លាមៗវិញ ថា ការនិយាយបែបនេះ នាងមិនបានសម្ដៅលើតារាណាមួយឡើយ ពោលអ្នកនាង ចន ច័ន្ទលក្ខិណា គឺជាអ្នកយកដាក់ខ្លួនឯងប៉ុណ្ណោះ ហើយនាង ស្នើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ពិចារណាលើសម្ដីរបស់នាងម្ដងទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង