CamNews

តារា 

ចន ច័ន្ទលក្ខិណា ព្រលះ​​បក​​ត្រ​ឡប់​​ឲ្យ​​ម្ចាស់ Account Facebook ឈ្មោះ «រាជ្របុត្រសូរ្យកាយ» រឿង​គ្រូ

(ភ្នំពេញ)៖ ខណៈដែលនៅលើបណ្តាញ សង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងរ៉ាវដ៏រសើប និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយ បន្ទាប់ពីវីដេអូរបស់គ្រូទាយវ័យក្មេងម្នាក់ ដែលបានជេរប្រទិច ក្មេងស្រីម្នាក់ទៀត យ៉ាងស្រួចមាត់ ហើយត្រូវបានចែករំលែក កក្រើកពេញហ្វេសប៊ុក និងមានការរិះគន់ខ្លាំងលើបុគ្គលរូបនេះ ពីសំណាក់មហាជនភ្លាមៗនោះ គេក៏សង្កេតឃើញមានតារាសិល្បៈខ្មែរមួយចំនួន ក៏បានបញ្ចេញប្រតិកម្មចំពោះរឿងនេះ ដូចជាកញ្ញា ដេននី ខ្វាន់ ជាដើម។

ទន្ទឹមគ្នានេះ នៅលើ Account Facebook របស់ពលករខ្មែររស់នៅក្រៅប្រទេសម្នាក់ ដែលមានឈ្មោះថា «រាជ្របុត្រសូរ្យកាយ ហើយក៏ធ្លាប់ត្រូវបានគេស្គាល់ថា ជាដៃគូជម្លោះយ៉ាងក្តៅគកុក ជាមួយតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា រឿងជេរដាក់បណ្តាសារ រហូតត្រូវបានតារាស្រីរូបនេះ ប្រកាសត្រៀមដាក់ពាក្យបណ្តឹងនោះ ក៏បានចេញមុខប្រតិកម្ម ចំពោះគ្រូទាយម្នាក់នេះដោយភ្លេចថា ខ្លួនធ្លាប់ជេរស្រ្តី (អ្នកនាង ចន ច័ន្ទលក្ខិណា) ដែរ ថាគ្រូទាយអីជេសាហាវម៉េស ពូកែជាងខ្ញុំទៀតលោកគ្រូ!»។

ផ្នែកត្រឹមតែការបញ្ចេញយោបល់យ៉ាងខ្ចី ប៉ុន្មានម៉ាត់ខាងលើនេះ ពីសំណាក់ម្ចាស់ Account Facebook រាជ្របុត្រសូរ្យកាយ បានធ្វើឲ្យតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខព្រលះ តបទៅវិញស្ទើររកពាក្យនិយាយតមិនរួចថា «ចេះនិយាយពាក្យហ្នឹងចេញដែរ ? Facebook គឺបង្រៀនមនុស្សតគ្នា អ៉ីចឹង មុននិយាយអីគិតផង ខ្លួនឯងមិនចាញ់គេទេ រឿងជេរជេរ ចាញ់គេកាត់មាត់ចោល ទោះខ្លួនជាប្រុសក៏ដោយ ជេរទាំងស្រីជេរទាំងប្រុស មនុស្សចាស់ក៏មិនលើកលែង ជេរមិនរើសមុខ ជេរស្តង់ដាអន្តរជាតិ ម្នាក់ជា គ្រូបង្រៀនជេរ ដ៏ឈ្ងុយ ម្នាក់ជាគ្រូទាយដ៏ពូកែជេរ !»។

សូមបញ្ជាក់ថា រវាងតារាសម្តែងស្រីចាស់វស្សា នៅតែរក្សាបានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយម្ចាស់ Account Facebook រាជ្របុត្រសូរ្យកាយ ក៏ធ្លាប់ផ្ទុះជម្លោះ ជាមួយគ្នារហូតមានគម្រោង ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីចាប់ខ្លួនម្ចាស់ Account Facebook ម្នាក់នេះផងដែរ បន្ទាប់បុគ្គលម្នាក់នេះ បានទម្លាយវីដេអូនៃការជេរប្រមាថ តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃផងនោះ កាលពីអំឡុងខែសីហា កន្លងមកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង