CamNews

តារា 

ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹង​ក្រោយពី​មានគេប្រើ​សម្តីប្រមាថ​ថា «សត្វអណ្តើកក្នុងស្នូក»

(ភ្នំពេញ)៖ តារាសម្តែងចាស់វស្សានូវតែរក្សា បានប្រជាប្រិយភាពអ្នកនាងចន ច័ន្ទលក្ខិណា កាល​ពីប៉ុន្មានម៉ោងមុននេះបានបញ្ចេញប្រតិកម្មខឹងខ្លាំងៗ ជាមួយបុរសម្នាក់ដែល ប្រើប្រាស់បណ្តាញ​​សង្គមហ្វេសប៊ុកមានឈ្មោះថា Saroeurn Peou  ខណៈដែលបុរសរូបនេះបានប្រើសម្តីប្រ​មា​ថនិងហៅនាងថាជា សត្វអណ្តើកក្នុងស្នូក ទាក់ទងរឿងតារាស្រីកញ្ញា ពេជ្រ អាវីហ្សា ត្រូវអតីត​សង្សា​វាយឲ្យរបួស។

ជាប្រតិកម្មឆ្លើយតបតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា សូមផ្តាំទៅបង Saro​eu​rn Peou ផងបងបានអានព័ត៌មានខ្លះៗទេ? ម៉េចបានបងផ្តាំផ្ញើរតាមគេមកខ្ញុំទាំងភាពពិ​ការអញ្ចឹង? បងចេះលេង FacebookដែរចេះComment ផ្តាំផ្ញើរតាមគេមកខ្ញុំដែរ ម៉េចបានបងមិនដឹងថាខ្ញុំកំពុងធ្ វើការងាររឿងនេះ? ឬក៏ដឹងធ្វើមិនដឹង?ហើយពាក់ព័ន្តអីនិងរឿងបក្ស ? បើកខួរ បើកចិត្តបន្តិចទៅ បងចាស់ហើយ តែទោះយ៉ាងណាក៏ខ្ញុំនៅគោរពបងក្នុងនាម បងជាជនរួមជាតិចាស់ទុំជាងខ្ញុំ ហើយបងថាខ្ញុំផ្កាប់ឆ្នាំងតើបងផ្កាប់អ្វីដែរ?។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា ខ្ញុំផុសរឿងនេះតាំងពីថ្ងៃទី១៤មកម្លេះហេតុអីក៏ថាខ្ញុំជាអណ្តើកក្នុងស្នូក ?អត់យល់ បើម្នាក់មិនជ្រាបព័ត៌មានហើយ នៅមានម្នាក់ទៀតមកបន្ទរទាំងបំពានគិតទៅពូៗនេះពូកែធ្វើភ្លើមែនចង់ប្រាប់ទៅពូ តែ ស្ករ បីចេង Darin Ivផងស្រីកញ្ជ្រោ​ងអត់ចេះកាងមនុស្សទេមានតែពួកបាតផ្សារដូចពូបានទេចេះកាងបើពូខ្លាំងពូចេញកាងទៅ យី​ពូៗនេះចរិកដូចពូជវាយស្រី។

ប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះបានធ្វើឡើងភ្លាមៗបន្ទាប់ម្ចាស់ Account Facebook ឈ្មោះថា Saroeurn Peou  បានរិះគន់ខ្លួនថា «សូមផ្តាំទៅនាង ចន ច័ន្ទលក្ខិណា ផ​ងព្រោះនាង ពេជ្រ អាវីហ្សា ក៏ជាស្រ្តីនិងអ្នកសិល្បៈដូចនាង លក្ខិណា ដែរសូមជួយឈឺឆ្អាល​នាងផងឬមួយក៏រឿងហ្នឹង វាមិនចំណេញដល់មុខមាត់នាង ឬក៏វាមិនចំណេញដល់នយោបាយផ្កាំឆ្នាំង របស់បក្សដែលនាងគាំទ្រ។ដោយឡែកក្នុងនោះដែរក៏មានម្ចាស់ Account Facebook ម្នាក់ទៀតឈ្មោះថា Darin Iv ក៏បានបញ្ចេញមតិរិះគន់ដែរថា ប្រហែលជាមិនចំណេញ ដល់ក្រុមរបស់ពួកគេ ហើយបានជាមិនឃើញស្រីកញ្ជ្រោង ចេញមុខមកកាង កុំលាក់មុខអីចេញមុខអ្នកសិល្បៈដូចគ្នាទេ យើងត្រូវជួយឈឺឆ្អាលកុំធ្វើដូចអណ្តើកក្នុងស្នូក»

សូមបញ្ជាក់ថាបន្ទាប់ពីបែកធ្លាយដំណឹងនៃការប្រើហឹង្សាបង្ករបួសស្នាមលើតារាស្រីកញ្ញា ពេ​ជ្រ អាវីហ្សាពីសំណាក់អតីតសង្សាលោក គៀន ហេង ភ្លាមៗនេះដែរសមាគមមិត្តសិល្បៈ ជួយសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសចេញមុខផ្តល់មេធាវី និងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ជួយដល់នាងផងដែរបើទោះបីជាស្វាមីខ្លួនមិនប្តឹងឬយល់ព្រមសម្រួលគ្នាក្រៅប្រ​ព័​ន្ធតុលាការយ៉ាងណានោះ។ប៉ុន្តែជាលទ្ធផលជនបង្កដែលជាអតីតសង្សាកញ្ញា ពេជ្រ អាវីហ្សា ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនផងដែរ បន្ទាប់ពីបញ្ចប់ការសួរនាំ នៅតុលាការខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃម្សិលមិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង