ព្យាបាល មុន តាមរយះទំលាប់រស់នៅប្រចាំថ្ងៃរបស់អ្នក
1. សត្រូវរបស់មុនលើថ្ងាសនិងមុនលើថ្ពាល់គឺ សក់ :
សក់ដែលកខ្វក់ដោយសារញើសនិងធូលីគឺសុទ្ឋសឹងតែមានមេរោគតោង
ជាប់មកជាមួយ ដូច្នេះនៅពេលដែលវាធ្លាក់មកប៉ះលើផ្ទៃមុខវានឹងបង្ករ
អោយកើតមុន យកល្អពេលគេងគួរតែវែកសក់ឡើងអោយស្រលះពីមុខ ហើយគួររក្សាសក់អោយស្អាតជានិច្ច។
2. កាំរស្មីព្រះអាទិត្យនិងញើសធ្វើអោយ មុន កាន់តែធ្ងន់ធ្ងរ:
កាំរស្មីព្រះអាទិត្យមិនត្រឹមតែធ្វើអោយមុនដែលមានលើផ្ទៃមុខស្រាប់កាន់
តែធ្ងន់ធ្ងរទេ វាថែមទាំងធ្វើអោយស្លាកស្នាមមុនដែលជាហើយនោះប្រែពណ៌
ទៅជាខ្មៅពិបាកព្យាបាលថែមទៀត។ មួកអាចការពារកំដៅថ្ងៃបានត្រឹមតែ
កំរិត SPF 15-20 យកល្អគួរប្រើឡេការពារកំដៅថ្ងៃមួយជាន់ទៀត។
ក្រៅពីនេះកុំធ្វើសកម្មភាពណាដែលហាលថ្ងៃបែកញើស ឬនាំអោយមុខចេញ
ខ្លាញ់បើសិនជាមុខរបស់អ្នកមិនទាន់ព្យាបាលមុនជាទេនោះ។
3. នៅពេលកើតមុនចូរកុំញិចផ្តេសផ្តាសហើយត្រូវរក្សាអនាម័យជានិច្ច:
នៅពេលឆ្លុះកញ្ចក់ឃើញមុនដាច់ខាតមិនត្រូវញិចផ្តេសផ្តាសទេ ការញិចនេះ
បើដៃឬប្រដាប់ញិចមិនស្អាតអាចធ្វើអោយមេរោគចូល បង្ករទៅជាខ្ទុះ នៅពេល
មុននេះជានឹងក្លាយជាស្នាមជាំខ្មៅៗ ឬអាចទៅជាប្រហោងធំ ដែលយើងតែងតែ
ហៅថាមុខខ្មូតនោះ តែបើមិនប្រយ័ត្នប៉ះត្រូវវាបែកដោយចៃដន្យ អ្នកត្រូវប្រញាប់
ប្រើថ្នាំសំលាប់មេរោគមកជូតសំអាតវាភ្លាមៗ។យកល្អអ្នកគួរទៅជួបអ្នកឯកទេស
ខាងស្បែកអោយសំអាតមុនដែលទុំទំាងនោះប្រសើរជាង។ ម្យ៉ាងទៀតចំពោះស្បែក
មុខមានមុន នៅរដូវក្តៅមិនត្រូវលាងមុខមួយថ្ងៃតែម្តងនោះទេ គឺត្រូវលាងអោយបាន
យ៉ាងតិចណាស់ក៏ 2-3ដងដែរ។
ប្រភព google
ដោយ Jessica