CamNews

តារា 

លេចចេញរូបភាពនៃពិធីរៀបការស្ងាត់ៗ របស់ Angelina Jolie​ និង Brad Pitt

រូបភាពដំបូង នៃពិធីរៀបការស្ងាត់ៗ របស់តារាហូលីវូដទាំងពីរ Angelina Jolie​ និង Brad Pitt នៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៣ សីហា ត្រូវបានបោះពុម្ពផ្សាយហើយ។






Angelina បានពាក់រ៉ូបអាពាពិពាហ៏ដ៏ប្លែកស្រស់ស្អាត ដូចដែលបានឃើញនៅលើក្របទស្សនាវដ្តីPeople និង Hello! ជំនួសឲអាវបំពង់រលុងៗ ដែលធ្វើឲកូនកំលោះ មិនអាចទ្រាំ មិនថើបនាងមិនបាន។ កូនៗរបស់នាង ក៏បានចូលរួមចំណែក ក្នុងការរចនាម៉ូដ រ៉ូបនេះដែរ។ 


Luigi Massi ជាមេជាងកាត់ដេរនៅឯ Atelier Versace បានដេរតាមការច្នៃម៉ូដគំរូព្រៀងរបស់កូនៗរបស់ Angelina ។ ហើយ Angelina បាននិយាយថា៖ Luigi គឺដូចជាក្រុមគ្រួសាររបស់នាងអញ្ចឹង នាងមិនចង់ឲអ្នកណាផ្សេង ជាអ្នកកាត់ រ៉ូបនេះទេ។ គាត់យល់ច្បាស់ និង ខ្វល់ខ្វាយពីកូនៗរបស់នាង ដូច្នេះវាគឺជាភាពរីករាយអស្ចារ្យមួយ ដែលពួកគេ បានធ្វើការជាមួយគ្នា។


គូរស្នេហ៏មួយគូរនេះ បានសំរេចចិត្តរៀបការ បន្ទាប់ពីពួកគេបានស្គាល់គ្នាអស់រយៈពេល ៩ឆ្នាំ ហើយពួកគេ មានកូនទាំងអស់ ៦នាក់។ ពួកគេ បានប្រាប់ទស្សនាវដ្តី Hello!  ថា៖ វាពិតជាសំខាន់ណាស់សំរាប់ពួកគេ ដែល ថ្ងៃនោះជាថ្ងៃ ដែលមានអារម្មណ៏ធូរស្បើយ និងពោរពេញទៅដោយសំណើច និងជាថ្ងៃដ៏ពិសេសដែលគេបាន ចែករំលែកជាមួយកូនៗជាទីស្រលាញ់ ព្រមទាំងពោរពេញទៅដោយ ភាពសប្បាយរីករាយជាខ្លាំង។



ប្រែសំរួលដោយ៖  មុនី
ប្រភព៖ skynews 


Tags: Angelina Jolie​ Brad Pitt First Photos