CamNews

ប្លែកៗ 

ពិន័យអោយឈរនៅកាច់ជ្រុងផ្លូវ ដោយសារបើកបរខុសច្បាប់ ចរាចរណ៍

ស្ដ្រីម្នាក់នៅអាមេរិកត្រូវនគរបាលចរាចរណ៍ពិន័យអោយឈរនៅកាច់ជ្រុងផ្លូវបំបែក និងកាន់
បដាបង្ហាញពីកំហុស ដោយសារតែបានបើកបររថយន្ដឡើងកន្លែងផ្លូវសម្រាប់មនុស្សដើរ ដើម្បី
គេចពីរថយន្ដដឹកកូនសិស្ស។

សកម្មភាពដ៏គ្រោះថ្នាក់របស់ស្ដ្រីវ័យ ៣២ឆ្នាំ ឈ្មោះ Shena Hardin មកពីក្រុង Cleverland រដ្ឋ
Ohio នេះ ត្រូវបានគេឃើញជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ។ ប៉ុន្ដែលើកនេះ អ្នកបើក
បររថយន្ដដឹកកូនសិស្ស បានប្រើទូរស័ព្ទថតយកសកម្មភាពល្មើសច្បាប់ចរាចរណ៍នេះ និងបាន
ប្ដឹងនគរបាល។

ជាលទ្ធផល ស្ដ្រីរូបនេះត្រូវបានតុលាការក្រុង សម្រេចដាក់ទោសអោយឈរនៅកាច់ជ្រុងផ្លូវ ក្បែរ
កន្លែងដែលខ្លួនបានបំពានច្បាប់នោះ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី ១៣ និង ១៤វិច្ឆិកាខាង
មុខ។

ពេលវេលាដែលស្ដ្រីខាងលើត្រូវទទួលការពិន័យ គឺចាប់ពីម៉ោង ៧ និង៤៥នាទី ដល់ម៉ោង ៨ និង
៤៥ នាទីព្រឹក។ ក្រៅពីនេះ Shena ក៏ត្រូវបានដកហូតប័ណ្ណបើកបរចំនួន ៣០ថ្ងៃ និងតម្រូវអោយយ
បង់ប្រាក់ពិន័យចំនួន ២៥០ដុល្លារអាមេរិកផងដែរ៕

 

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: ចរាចរណ៍ អាមេរិក us trafic