CamNews

តារា 

Justin Bieber មោទនភាពជាមួយ ក្បាលពោះរបស់ខ្លួន

ក្រោយពេលដែលលោកស្រី Carol Jane Lopez តំណាងរាស្រ្ត ហ្វីលីពីន បានស្នើរដាក់អោយសភា
ហាមមិនអោយ Justin Bieber ចូលស្រុក ហ្វីលីពីន ដោយសារតែមាក់ងាយដល់ កីឡាករប្រដាល់
សេរី Manny Pacquiao ហើយមកនោះ Justin Bieber ហាក់ដូចជាមិនខ្វល់នោះទេ។

បើនិយាយពី Justin Bieber មកដល់ពេលនេះគេមានអាយុ ១៨ ឆ្នាំហើយ ហើយធម្មតាចារិតរបស់
មនុស្សវ័យ ១៨ ឆ្នាំគឺស្ទាវ ហើយសម្រាប់តារារូបនេះក៏ដូចគ្នា ឆ្លើយតបទៅនឹងការហាមមិនអោយ
ចូលសម្ដែងនៅ ហ្វីលីពីន នោះ JB បានចេញសម្ដែងនៅ Washington ដោយបានទាញអាវបង្ហាញ
ក្បាលពោះ យ៉ាងមានទំនុកចិត្ត ក្នុងការសម្ដែង StageHot 99.4 Jingle Ball។

រូបភាពដែល JB ចំអកដល់ Manny Pacquiao

តារាសញ្ជាតិកាណាដារូបនេះសព្វថ្ងៃកំពុងតែធ្វើអោយមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹង
កាយវិការ និងការបង្ហាញពីអារម្មណ៍តាមរយៈកាយវិការ និងរឿងរ៉ាវរបស់គេ ទាំងការផ្លាស់ប្ដូរនូវ
ចារិត ក៏ដូចជា រឿងស្នេហាអំពិលអំពែកជាមួយអតីតមិត្តស្រី។ ហើយចំពោះរូបភាពមើលក្បាល
ពោះនោះ មានអ្នកប្រើប្រាស់ Internet មួយចំនួនគេនិយាយថា JB លាត់អាវឌី Manny Pacquiao
ទៀងផង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: Justin Bieber baby youtube selena gomez