CamNews

សម្រស់ 

ស្នាមអុជ និងមុនតូចៗលើស្បែកមុខ


ស្នាមជាំអុច និងមុនតូចៗនៅលើមុខបានធ្វើអោយអ្នកមានការពិបាកទ្រំា។ ប៉ុន្តែអ្នកគួរតែស្ងប់អារម្មណ៏សិន ព្រោះនេះគឺជាការកើតឡើងដែលមានលក្ខណះ
ជាបណ្តោះអាសន្នក្នុងរយះពេលមួយជាកំនត់។ឧទាហរណ៏ :ស្នាមជាំច្រើនកើត
ឡើងលើនារីភេទ ក្នុងរយះពេលមានផ្ទៃពោះក្រោយពេលសំរាលកូនស្នាមនោះក៏
បាត់ទៅវិញ។ចំពោះអុចក៏ដូច្នេះដែរ។ ប៉ុន្តែមានមនុស្សខ្លះកើតអុចយ៉ាងយូរ។ បើមានអុជច្រើនអ្នកអាចព្យាបាលតាមវិធីដូចខាងក្រោម :ប្រើទឹកបំប៉នឧស្ម័ន
លាយកំរិត 15%មាឌ។យកសំឡីជ្រលក់ទឹកបំប៉នឧស្ម័នលាបបន្ថើរៗ លើអុជ
ទុក15នាទី។ ពីរថ្ងៃលាបម្តងរហូតដល់អុចរលប់បាត់អស់។ អាចយកការ៉ុត
ទៅចិតអោយស្តើងបិតលើស្បែកមុខជារៀងរាល់ថ្ងៃ។ត្រាំអំបិលក្នុងទឹកក្តៅតាម
សមាត្រមួយភាគដប់ក្រាម។ទុកអោយត្រជាក់យកសំឡីជ្រលក់មុខក្នុងមួយថ្ងៃ
3ដង ព្រឹក ថ្ងៃ ល្ងាច។ថ្នាំសំរាប់លាបបង្ការថ្នាំអុចដែលដាក់លក់នៅលើទីផ្សារ
មានច្រើនប្រភេទ។មានប្រភេទថ្នាំខ្លះវាអាយបង្ករប្រតិកម្មលើស្បែកនិង សរសៃ
ប្រសាទ។ដូច្នេះចាំបាច់ត្រូវលាបសាកលើដៃបនិ្តចហើយពិនិត្យមើលថាតើមាន
ប្រតិកម្មអ្វីទេ។បើសិនជាឃើញក្រហមឬឈឺចាប់គឺថ្នាំនោះប្រើមិនបានទេ។បើ
គ្មានប្រតិកម្មអ្វីទេពេលប្រើដំបូងត្រូវលាយអោយរាវ 50%លាបមួយថ្ងៃពីរឬបីដង។
លាបដូច្នេះហើយបើគ្មានប្រតិកម្មអ្វីទើបអាចប្រើថ្នាំសុទ្ឋសាធដោយពុំចាំបាច់លាយ។
ក្រោយពេលលាប 2-3ថ្ងៃស្បែកមុខស្ងួតនិងរបកចេញស្រទាប់ស្តើងៗពេលនោះត្រូវ
ផ្អាកលាបថ្នាំ។ប៉ុន្តែថ្ងៃក្រោយពេលស្បែកមុខរបកអស់ស្នាមអុជត្រូវលាបនូវប្រភេទ
ក្រែមសំរាប់ថែរស្បែកមុខឬប្រើសំបកក្រូចឆ្មារកិនអោយម៉ត់លាយជាមួយទឹកក្រូច
លាបលើមុខ។ពេលនោះស្បែកច្រើនក្រហមព្រឿងៗហើយប៉ុន្មានថ្ងៃក្រោយមកវារបក
ចេញដោយបន្សល់ទុកនូវស្រទាប់ស្បែកថ្មី។
ចំនាំ : មិនត្រូវជូតមុខឬយកដៃកខ្វក់ស្ទាបមុខពេលដែលលាបល្បាយខាងលើនេះទេ។
ប្រភព Wikitop5.com
ដោយ​ Jessica

Tags: