CamNews

ភាពយន្ត 

ការឡុកលុយរបស់មនុស្សភពផ្កាយ ត្រូវបានបន្តនៅក្នុងរឿង “Beyond Skyline“ ដែល​កំពុងចាក់បញ្ចាំង

កំសាន្ត ៖ ខ្សែភាពយន្តអំពីការវាយប្រយុទ្ធដ៏ធំមហិមារវាងមនុស្សលោកនឹងពួកមនុស្សភពផ្កាយថ្មីនេះជាវគ្គបន្តពីរឿង Skyline។

ខ្សែភាពយន្តព្រឺព្រួចរបស់ហូលីវូដរឿង "Beyond Skyline"  ត្រូវបានថតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយ ជាមួយតារាសម្តែងរបស់ប្រទេសនោះជាច្រើនរូបដើរតួក្នុងរឿង ដែលជាហេតុធ្វើឲ្យភាពយន្តនេះក្លាយជាខ្សែភាពយន្តដ៏ពិសេសមួយ។ រឿង​ "Beyond Skyline" ដើរតាមអ្នកស៊ីបអង្កេត Mark Corley នៅពេលដែលគាត់រត់ចូលក្នុងយាន្តអវកាសក្រៅភពមួយដើម្បីជួយសង្គ្រោះកូនប្រុសរបស់គាត់។ នៅពេលដែលយាន្តអវកាសមួយនោះបានធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៏ Mark ចាំបាច់ត្រូវចងសម្ព័ន្ធភាពជាមួយក្រុមមនុស្សដែលនៅរស់រានមានជីវិតនៅទីនោះចំនួនពីរបីក្រុម ដើម្បីស្វែងរកគន្លឹះក្នុងការជួយសង្គ្រោះកូនប្រុសរបស់គាត់ និងពិភពលោកទាំងមូល។ ប្រទេសឥណ្ឌូនេស៊ីបានដើរតួជាតំបន់តំណាង សម្រាប់ប្រទេសអាស៊ីអាគ្នេយ៏នៅក្នុងខ្សែភាពយន្តមួយនោះ នៅពេលដែលយាន្តអវកាសក្រៅភពក្នុង "Beyond Skyline" បានធ្លាក់មកលើភពផែនដី។


សង្ខេបរឿង: ពេលដែលចំនួនប្រជាជននៅរដ្ឋ Los Angeles ត្រូវបានស្រូបបាត់ពីផ្ទៃផែនដីទៅ អ្នកស៊ើបអង្កេតលោក Mark Corley (Frank Grillo) បានសម្រុកចូលទៅក្នុងយានពួកសត្វចម្លែកដើម្បីជួយសង្គ្រោះកូនប្រុសដែលរស់នៅផ្សេងពីគាត់ ប៉ុន្តែក្រោយពីគ្រោះថ្នាក់បុកយាននៅអាស៊ីអាគ្នេយ៍ គាត់ត្រូវបង្កើតមិត្តភាពជាមួយអ្នករស់រានមានជីវិតដើម្បីស្វែងរកវិធីក្នុងការជួយសង្គ្រោះកូនប្រុសគាត់និងជួយផែនដីមកវិញឱ្យបាន។

រឿង “​Beyond Skyline” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited 


Tags: Movie Article Beyond Skyline