(ជប៉ុន)៖ ម្ចាស់ផ្សារទំនើបមួយ នៅទឹកដីជប៉ុន បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ដែលទំពាំងបាយជូរ របស់គាត់ អាចដាក់លក់បានក្នុងតម្លៃ ដល់ទៅ ១១.០០០ដុល្លារ គ្រាន់តែមួយចង្កោមវា មានត្រឹមតែ៣០គ្រាប់ប៉ុណ្ណោះ។
លោក Takamaru Konishi បានអនុញ្ញាតឲ្យ អ្នកដើរទិញឥវ៉ាន់ ក្នុងផ្សារភ្លក្សទំពាំងបាយជូរនេះសាកមើល ដើម្បីដឹងពីរសជាតិវាថា ផ្អែមឆ្ងាញ់យ៉ាងណា ព្រោះវាជាផលិតផល ទំពាំងបាយជូរក្រហម របស់ជនជាតិរ៉ូម៉ាំងលើកដំបូង ក្នុងរដូវនេះ ដែលដុះដាលនៅតំបន់ Ishikawa ហើយប្រជាជន ពិតជាហ៊ានចំណាយប្រាក់ ដ៏ច្រើនដើម្បីទិញផ្លែឈើ ដ៏មានគុណភាពពិតបែបនេះ ដោយអ្នកខ្លះទិញជាអំណោយជូនអ្នក ដែលមានឋានៈខ្ពស់ជាង ឬទិញជូនចៅហ្វាយជាដើម។
Konishi ពិតជារីករាយណាស់ ដែលខ្លួនបានក្លាយជាម្ចាស់ទំពាំងបាយជូរ ដែលមានរសជាតិឆ្ងាញ់ មិនធម្មតា ហើយថែមទាំងលក់បានក្នុងតម្លៃដ៏ខ្ពស់បែបនេះ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង