CamNews

តារា 

Rain និងប្រពន្ធ បង្អួតរូបដែលហោះឆ្លងប្រទេសទៅថតនៅអុីតាលី ជាលើកដំបូង ស្អាតដូចរាជបុត្រនិងទេពអប្សរដើរលើដី

ព័ត៌មានកំសាន្ត ៖ តារាកូរ៉េដែលមានឈ្មោះល្បីទាំងប្តីនិងប្រពន្ធគឺ លោក Rain និងនាង Kim Tae Hee ហាក់បីដូចជាមានសុភមង្គលខ្លាំង ក្រោយពីប្រើប្រាស់ជីវិតរួមគ្នា ក្នុងនាមជាប្តីប្រពន្ធ ។ 

បន្ទាប់ពីរៀបការបានប្រហែលជាមួយសប្តាហ៍ ប្ដីប្រពន្ធថ្មីថ្មោងដ៏ស្រស់ស្អាត នាង Kim Tae Hee និង Rain បានហោះហើរពីប្រទេសកូរ៉េ ទៅកាន់ប្រទេសអុីតាលី កាលពីថ្ងៃទី​ ២៣ ខែកុម្ភៈ ដើម្បីធ្វើការថតរូបរួមគ្នា ។ 

នៅក្នុងនោះផងដែរ មានក្រុមអ្នកគាំទ្រជាច្រើនបានស្នើរ ឲ្យនាង Kim Tae Hee និងស្វាមីគឺ លោក Rain បង្ហាញរូបថតរបស់ពួកគេឲ្យមហាជនបានឃើញផង ។ តាមការស្នើរសុំរបស់ Fans អ្នកចាត់ការរបស់ប្តីប្រពន្ធមួយគូនេះក៏សម្រេចចិត្តបង្ហោះរូបថតរបស់ពួកគេជាផ្លូវការតែម្តង ។ 

ជាងនេះទៅទៀត នាង Kim Tae Hee និង លោក Rain ក៏ឆ្លៀតឱកាសបង្ហោះរូបដែលពួកគេថតជា cover ឲ្យទស្សនាវដ្តី April Issue នៅលើគណនី Instagram ពិតជាគូស្នេហ៍រាជបុត្រនិងទេពអប្សរដើរលើដីពិតមែន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Kim Tae Hee Rain