(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការបញ្ចប់នូវការគ្រងរាជ្យសម្បត្តិ យូរជាងគេនៅលើពិភពលោក ចំនួន៧ទសវត្សរ៍។ ការកាន់ទុក្ខដ៏សោកសង្រេងជាទីបំផុត បាននិង កំពុងធ្វើឡើងជាសាធារណសម្រាប់ប្រទេសថៃទាំងមូល និងប្រជាជនថៃនៅតាមបណ្តា ប្រទេសនានា ទូទាំងសកលលោក។
ពាក់ព័ន្ធនឹងការសោយទិវង្គតរបស់ស្តេចថៃ សូមយកប្រវត្តិរាជវង្សស្តេចថៃ តាំងពីការកកើតរដ្ឋ រហូតដល់បច្ចុប្បន្ន។
* អាណាចក្រសុខោទ័យ (រាជវង្ស Naw Numthom Dynasty)
១៖ ស្តេច Pho Khun Sri NawNumthom (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយរាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ១១៨១ ជាស្តេចដែលបង្កើតអាណាចក្រ Sukhothai និង Sri Satchanalai។
២៖ ស្តេច Khom Samat Klon Lamphong ទទួលបញ្ជាពីស្តេចខ្មែរទៅគ្រប់គ្រង Sukhothai (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយរាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ១២៣៨។
* រាជវង្ស Phra Ruang (ឆ្នាំ១២៣៨-១៤៣៨)
១៖ ស្តេច Pho Khun Sri Indraditya ប្រសូតនៅឆ្នាំ១១៨៨ សោយរាជ្យសម្បតិ្តពីឆ្នាំ១២៣៨ ដល់១២៧០ សោយទីវង្គត់ក្នុងវ័យ៨០វស្សា ជាព្រះរាជាទីមួយរបស់អាណាចក្រសុខោទ័យ។
២៖ ស្តេច Pho Khun Ban Mueang សោយរាជ្យពីឆ្នាំ១២៧០ ដល់១២៧១ ជាបុត្ររបស់ព្រះបាទ Pho Khun Sri Indraditya។
៣៖ ស្តេច Pho Khun Ram Khamhaeng សោយរាជ្យសម្បត្តិពីឆ្នាំ១២៧៩ ដល់១២៩៨ ជាអនុជរបស់ព្រះអង្គ Ban Mueang និងជាបុត្ររបស់ស្តេច Pho Khun Sri Indraditya
៤៖ ស្តេច Praya Sai Songkhram សោយរាជ្យពីឆ្នាំ១២៩៨ ដល់១២៩៩ ជាអ្នកដឹកនាំប្រទេសថៃ ក្នុងសម័យសុខោទ័យ ក្នុងពេលដែលព្រះម្ចាស់ Ram Khamhaeng ធ្លាក់ខ្លួនឈឺ។
៥៖ ស្តេច Phaya Loethai សោយរាជ្យពីឆ្នាំ១២៩៨ ដល់១៣២៣ ជាបុត្ររបស់ Ram Khamhaeng ។
៦៖ ស្តេច Phaya Nguanamthom សោយរាជ្យពីឆ្នាំ១៣២៣ ដល់១៣៤៧ ជាអយ្យកោមួយរបស់ Phaya Loethai និងជាបុត្ររបស់ Ban Mueang។
៧៖ ស្តេច Phaya Lithai សោយរាជ្យសម្បត្តិពីឆ្នាំ១៣៤៧ ដល់១៣៦៨ ជាអយ្យកោមួយរបស់ស្តេច Phaya Nguanamthom និងជាបុត្ររបស់ Lerthai ។
៨៖ ស្តេច Phaya Lue Thai សោយរាជ្យសម្បត្តិពីឆ្នាំ១៣៦៨ ដល់១៣៩៩ ជាបុត្ររបស់ Lithai ។
៩៖ ស្តេច Phaya Saileuthai សោយរាជ្យសម្បត្តិពីឆ្នាំ១៤០០ ដល់ឆ្នាំ១៤១៩ ជាបុត្ររបស់ Lue Thai។
១០៖ ស្តេច Phaya Borommapan សោយរាជ្យសម្បត្តិពីឆ្នាំ១៤១៩ ដល់ឆ្នាំ១៤៣៨ ជាបុត្ររបស់Saileuthai។
* អាណាចក្រអាយុធ្យា
* រាជវង្ស Uthongទីមួយពីឆ្នាំ១៣៥០ដល់១៣៧០៖
១៖ ស្តេច Somdet Phra Chao Uthong សោយរាជ្យសម្បត្តិពីឆ្នាំ១៣៥០ ដល់ឆ្នាំ១៣៦៩ជាស្តេចដំបូងក្នុងសម័យអាយុធ្យា។
២៖ ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៦៩ ដល់ឆ្នាំ១៣៧០ ជាបុត្ររបស់Uthong។
* រាជវង្ស Suphannaphum ទីមួយពីឆ្នាំ១៣៧០ដល់១៣៨៨៖
១៖ ស្តេច Somdet Phra Borommarachathirat I សោយរាជ្យសម្បត្តិពីឆ្នាំ១៣៧០ ដល់១៣៨៨ ជាបងថ្លៃរបស់ Uthong និងជាស្តេចជ្រែករាជ្យ។
២៖ ស្តេច Somdet Phra Chao Thong Lan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ ដល់ឆ្នាំ១៣៨៨ ជាបុត្ររបស់ Borommarachathirat I។
* រាជវង្ស Uthong ទីពីរពីឆ្នាំ១៣៨៨ដល់១៤០៩៖
១៖ ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ ដល់ឆ្នាំ១៣៩៨ ជាបុត្ររបស់ Uthong ។
២. ស្តេច Somdet Phra Rama Ratchathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៣៩៥ ដល់ឆ្នាំ១៤០៩ ជាបុត្ររបស់ Somdet Phra Ramesuan។
* រាជវង្ស Suphannaphum ទីពីរពីឆ្នាំ១៤០៩ដល់ឆ្នាំ១៥៦៩៖
១៖ ស្តេច Somdet Phra Intha Racha សោយរាជ្យសម្បត្តិពីឆ្នាំ១៤០៩ ដល់ឆ្នាំ១៤២៤ ជាក្មួយរបស់ Borommarachathirat I។
២៖ ស្តេច Somdet Phra Borommarachathirat II សោយរាជ្យសម្បត្តិពីឆ្នាំ១៤២៤ ដល់ឆ្នាំ១៤៤៨ ជាជាបុត្ររបស់Intha Racha។
៣៖ ស្តេច Somdet Phra Boromma Trailokanat សោយរាជ្យសម្បត្តិពីឆ្នាំ១៤៤៨ ដល់ឆ្នាំ១៤៨៨ ជាបុត្ររបស់Borommarachathirat II។
៤៖ ស្តេច Somdet Phra Borommarachathirat III សោយរាជ្យសម្បត្តិពីឆ្នាំ១៤៨៨ ដល់ឆ្នាំ១៤៩១ ជាបុត្ររបស់ Trailokanat ។
៥៖ ស្តេច Somdet Phra Ramathibodi II សោយរាជ្យសម្បត្តិពីឆ្នាំ១៤៩១ ដល់ឆ្នាំ១៥២៩ ជាអនុជរបស់ Somdet Phra Borommarachathirat III។
៦៖ ស្តេច Somdet Phra Borommarachathirat IV សោយរាជ្យសម្បត្តិពីឆ្នាំ១៥២៩ ដល់ឆ្នាំ១៥៣៣ ជាបុត្ររបស់ Somdet Phra Ramathibodi II។
៧៖ ស្តេច Phra Ratsadathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៣៣ ដល់ឆ្នាំ១៥៣៣ ជារបស់ Somdet Phra Borommarachathirat IV។
៨៖ ស្តេច Somdet Phra Chairacha សោយរាជ្យសម្បត្តិពីឆ្នាំ១៥៣៣ ដល់ឆ្នាំ១៥៤៦ ជាមារបស់ Phra Ratsadathirat។
៩៖ ស្តេច Phra Yodfa សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៦ ដល់ឆ្នាំ១៥៤៨ ជាបុត្រ របស់ Somdet Phra Chairacha។
១០៖ ស្តេច Khun Worawongsathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ ដល់ឆ្នាំ១៥៤៨ ជាស្តេចជ្រែករាជ្យដែលមិនត្រូវបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រថៃឡើយ។
១១៖ ស្តេច Somdet Phra Maha Chakkraphat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ ដល់ឆ្នាំ១៥៦៤ និងជាបុត្ររបស់ Ramathibodi II ។
១២៖ ស្តេច Somdet Phra Mahinthrathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៦៤ ដល់ឆ្នាំ១៥៦៩ ជាបុត្ររបស់ Maha Chakkrapat ។
* រាជវង្ស Sukhothai ពីឆ្នាំ១៥៦៩ ដល់ឆ្នាំ១៦២៩៖
១. ស្តេច Somdet Phra Maha Thammarachathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៦៩ ដល់ឆ្នាំ១៥៩០(ក្នុងពេលនោះសៀមស្ថិតនៅជាចំណុះរបស់ភូមា។
២. ស្តេច Somdet Phra Naresuan សោយរាជ្យសម្បត្តិពីឆ្នាំ១៥៩០ ដល់ឆ្នាំ១៦០៥ ជាបុត្ររបស់ Maha Thamaracha ។
៣. ស្តេច Somdet Phra Ekathotsarot សោយរាជ្យសម្បត្តិពីឆ្នាំ១៦០៥ ដល់ឆ្នាំ១៦២០ ជាបុត្ររបស់Maha Thammarachathirat ។
៤. ស្តេច Somdet Phra Si Saowaphak សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ ដល់ឆ្នាំ១៦២០ ជាបុត្ររបស់ Ekathotsarot ។
៥. ស្តេច Somdet Phra Songtham សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ ដល់ឆ្នាំ១៦២៨ ជាបុត្ររបស់ Ekathotsarot ។
៦. ស្តេច Somdet Phra Chetthathirat II សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៨ ដល់ឆ្នាំ១៦២៩ជាបុត្ររបស់ Songtham។
៧. ស្តេច Phra Athittayawong សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៩ ដល់ឆ្នាំ១៦២៩ ជាបុត្ររបស់ Songtham។
* រាជវង្ស Prasat Thong ពីឆ្នាំ១៦៣០ ដល់ឆ្នាំ១៦៨៨៖
១. ស្តេច Somdet Phra Chao Prasat Thong សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៩ ដល់ឆ្នាំ១៦៥៦ តាមពាក្យចចាមរ៉ាទ្រង់ជាបុត្ររបស់ Ekathotsarot ។
២. ស្តេច Somdet Chao Fa Chai សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៥៦ ជាបុត្ររបស់ Prasat Thong។
៣. ស្តេច Somdet Phra Si Suthammaracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៥៦ ជាស្តេចជ្រែករាជ្យ និងជាមារបស់ Somdet Chao Fa Chai។
៤. ស្តេច Somdet Phra Narai សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៨៨ ជាបុត្ររបស់ Prasat Thong ។
* រាជវង្ស Ban Phlu Luang ពីឆ្នាំ១៦៨៨ ដល់ឆ្នាំ១៧៦៧៖
១. ស្តេច Somdet Phra Phetracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៨៨ ដល់ឆ្នាំ១៧០៣ ជាស្តេចជ្រែករាជ្យ និងអយ្យកោមួយរបស់ Narai។
២. ស្តេច Somdet Phra Suriyenthrathibodi សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៣ ដល់ឆ្នាំ ១៧០៩ជាបុត្ររបស់ Narai(ពាក្យចចាមរ៉ាម)។
៣. ស្តេច Somdet Phra Chao Yu Hua Thai Sa សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៩ ដល់ឆ្នាំ១៧៣៣ ជាបុត្រ របស់ Suriyenthrathibodi ។
៤. ស្តេច Somdet Phra Chao Yu Hua Boromakot សោយរាជ្យសម្បត្តិពីឆ្នាំ១៧៣៣ ដល់ឆ្នាំ១៧៥៨ ជាបុត្រ របស់ Suriyenthrathibodi ។
៥. ស្តេច Somdet Phra Chao Uthumphon សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ ដល់ឆ្នាំ ១៧៥៨ជាបុត្ររបស់ Boromakot ។
៦. ស្តេច Somdet Phra Chao Ekkathat សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៦៧ ជាព្រះរាមរបស់ Somdet Phra Chao Uthumphon។
* អាណាចក្រ ធុនបុរី
* រាជវង្ស ធុនបុរីពីឆ្នាំ១៧៦៨ ដល់ឆ្នាំ១៧៨២៖
១៖ ស្តេច Somdet Phra Chao Taksin សោយរាជ្យសម្បត្តិពីឆ្នាំ១៧៦៧ ដល់ឆ្នាំ១៧៨២ ជាស្តេចតែមួយគត់ក្នុងសម័យធុនបុរី(ទ្រង់ត្រូវស្លាប់ដោយការប្រហារជីវិត)។
* អាណាចក្រ រតនៈកូស៊ីន (សៀម) (ប្រទេសថៃ)
* រាជវង្ស Chakri ពីឆ្នាំ១៧៨២ ដល់បច្ចុប្បន្ន៖
១. ស្តេច Phrabat Somdet Phra Buddha Yodfa Chulaloke (Rama I) ថ្ងៃប្រសូត២០មីនា១៧៣៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៧៨២ ដល់ឆ្នាំ១៨០៩ជាស្តេចទីមួយរបស់អាណាចក្ររតនៈកូស៊ីន។
២. ស្តេច Phrabat Somdet Phra Buddha Loetla Nabhalai (Rama II) ថ្ងៃប្រសូត២៤កុម្ភៈ សោយរាជ្យសម្បត្តិពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤ ជាបុត្ររបស់ (Rama I) ។
៣. ស្តេច Phrabat Somdet Phra Paramintharamaha (Rama III) ថ្ងៃប្រសូត៣១មីនា សោយរាជ្យសម្បត្តិពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៨៥១ ជាបុត្ររបស់ (Rama II) ។
៤. ស្តេច Phrabat Somdet Phra Paramentharamaha Mongkut (Rama IV) ថ្ងៃប្រសូត១៨តុលា១៨០៤ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៥១ជាបុត្ររបស់(Rama II)។
៥. ស្តេច Phrabat Somdet Phra Pinklao Chaoyuhua (Rama IV front palace) ថ្ងៃប្រសូត០៤កញ្ញា១៨០៨ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៦៦ជាបុត្ររបស់ (Rama II)។
៦. ស្តេច Phrabat Somdet Phra Paramintharamaha Chulalongkorn (Rama V) ថ្ងៃប្រសូត២០កញ្ញា១៨៥៣ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៦៨ ដល់ឆ្នាំ១៩១០ ជាបុត្ររបស់ (Rama IV)។
៧. ស្តេច Phraentharamaha Vajiravudh (Rama VI) ថ្ងៃប្រសូត១មករា១៨៨១ សោយរាជ្យសម្បត្តិពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩២៥ ជាបុត្ររបស់ (Rama V)។
៨. ស្តេច Phrabat Somdet Phra Paramintharamaha Prajadhipok Phra Pok Klao Chao Yu Hua (Rama VII) ថ្ងៃប្រសូត៨ វិច្ឆិកា១៨៩៣ សោយរាជ្យសម្បត្តិពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៩៣៥ ជាបុត្ររបស់ (Rama V)។
៩. ស្តេច Phrabat Somdet Phra Paramentharamaha Ananda Mahidol Phra Atthama Ramathibodin (Rama VIII) ថ្ងៃប្រសូត២០ កញ្ញា ១៩២៥ សោយរាជ្យសម្បត្តិនៅឆ្នាំ១៩៣៥ដល់ឆ្នាំ១៩៤៦ ជាក្មួយរបស់ (Rama VII)។
១០. ស្តេច Phrabat Somdet Phra Paramintharamaha Bhumibol Adulyadej (Rama IX) ថ្ងៃប្រសូត៥ ខែធ្នូ ១៩២៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៩៤៦ ដល់ឆ្នាំ២០១៦ (មានរយៈពេល៧០ឆ្នាំ) ជាអនុជរបស់ (Rama VIII)។
១១. ស្តេច Phrabat Somdet Phra Paramenthara Maha Vajiralongkorn (Rama X) ថ្ងៃប្រសូត ២៨កក្កដា១៩៥២ សោយរាជ្យសម្បត្តិ និងស្នងរាជ្យបន្តពីព្រះអង្គម្ចាស់ Bhumibol Adulyadej ។
* បញ្ជាក់៖ ព្រះរាជាអង្គខ្លះ ថ្ងៃសោយរាជ្យ និងថ្ងៃអភិសេករាជ្យសម្បត្តិធ្វើឡើងក្នុងថ្ងៃតែមួយ ចំណែកអង្គខ្លះទៀតថ្ងៃធ្វើឡើងខុសគ្នា ដោយសោយរាជ្យសម្បត្តិមុន ទើបអភិសេករាជ្យសម្បត្តិ តាមក្រោយ។ ចំណែកកាលបរិច្ឆេទខាងលើនេះជាពេលនៃការឡើងសោយរាជ្យសម្បិត្ត មិនមែនពេលអភិសេកនោះទេ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី