នៅក្នុងពិធីតាំងពិព័រណ៌យន្តហោះ នៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិត
យន្តហោះ Hypermach បានធ្វើការណែនាំនូវយន្តហោះប្រភេទថ្មីរបស់ខ្លួនដែលមានឈ្មោះ
ថា SonicStar ។ បើតាមការណែនាំពីក្រុមហ៊ុន យន្តហោះនេះមានល្បឿនអតិបរមារហូត
ដល់ 2664 Miles ក្នុងមួយម៉ោង(ប្រហែលជា 4287 km/h) ។ មានល្បឿនស្មើពីដងនៃយន្ត
ហោះ Concorde (Concorde ជាយន្តហោះដឹកអ្នកដំនើរដែលមានល្បឿនលឿនជាងសំលេង
និងទទួលបានជោគជ័យបំផុតនៅក្នុងយុទ្ធនាការរបស់ខ្លួន តែដោយសារតែជួបនូវគ្រោះថ្នាក់
កាលពីឆ្នាំ 2000 និងបញ្ហាមួយចំនួនផ្សេងទៀត Concorde ត្រូវបានធ្វើការផ្អាកការហោះហើរ
របស់ខ្លួននៅថ្ងៃទី24 ខែតុលា ឆ្នាំ 2003) ។
ចំពោះពេលវាលានៃការហោះហើររបស់ SonicStar វិញ ពីទីក្រុង London ទៅកាន់ទីក្រុង
New York ចំណាយពេលត្រឹមតែ 2ម៉ោងប៉ុណ្ណោះ និងរយៈពេល 5ម៉ោងពីទីក្រុង New York
សហរដ្ឋអាមេរិច ទៅកាន់ទៅក្រុង Sydney ប្រទេស អូស្រ្តាលី ខណៈពេលដែលយន្តហោះ
ពេលបច្ចុប្បន្នចំណាយពេល រហូតដល់ 20 ម៉ោង ។ SonicStar អាចដឹកអ្នកដំនើរច្រើនបំផុត
បានត្រឹមតែ 20 នាក់ប៉ុណ្ណោះ ដែលជាចំនួនដែលមិនសមស្របតាមតំរូវការបច្ចុប្បន្ននេះ ។
Daily Mail អោយដឹងថា ប្រព័ន្ធដំនើរការរបស់យន្តហោះនេះគឺមាន ម៉ាស៊ីនធុន hybrid
S-MAGJET ដែលមានការសន្សំសំចៃខ្ពស់បំផុត និង មិនមានការបំពុល បរិស្ថានទៀតផង ។
បើប្រៀបធៀបជាមួយយន្តហោះ Concorde ,SonicStar មានការសន្សំសំចៃខ្ពស់ជាង ។
ក្រៅពីមានការកាត់បន្ថយតំលៃសំបុត្រ SonicStar ក៍បានអនុវត្តន៍បណ្តាបច្ចេកវិទ្យាទំនើប
ដើម្បីជៀសវាងនូវសម្លេង រំខាននៅពេលដែលយន្តហោះ កំពុងធ្វើដំនើរផងដែរ ៕
ដោយ ៖ រដ្ឋា