CamNews

សុខភាព 

មិននឹកស្មានថា ទឹកក្រូចឆ្មារ លាយទឹកឃ្មុំមានប្រយោជន៍ដល់សុខភាពម្ល៉ឹងសោះ!

យើងតែងតែលឺអ្នកឯកទេសផ្នែកសុខភាពនិយាយថា ការពិសាទឹកមួយកែវជាមួយក្រូចឆ្មារពេលព្រឹករាល់ថ្ងៃគឺល្អប្រសើរសម្រាប់សុខភាពរបស់យើង។ ខាងក្រោមនេះគឺជាហេតុផល ដែលយើងត្រូវពិសាទឹកក្រូចឆ្មារ៖

  • ទឹកល្អប្រសើរសម្រាប់សុខភាពរបស់យើង ពីព្រោះវាគឺជាវិធីដ៏ល្អដើម្បីរាងកាយកុំឱ្យខ្សោះជាតិទឹក និងជួយបញ្ចេញចោលជាតិពុលពីរាងកាយផងដែរ។
  • ក្រូចឆ្មារគឺជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនយ៉ាងដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម ជាតិដែក វីតាមីនA វីតាមីនC និងវីតាមីន B-complex ព្រមទាំងជាតិសរសៃ Fiber ជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាដ។ អាស៊ីដនីទ្រីករបស់ក្រូចឆ្មារ និងប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងមេរោគ និងលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយរបស់វា ជួយរក្សាអ្នកឱ្យមានសុខភាពល្អ។

ដើម្បីទទួលបានគុណប្រយោជន៍ពីវា អ្នកគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារមួយចំហៀងចូលទៅក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ ប្រសិនបើអ្នកចង់ឱ្យមានរសជាតិឆ្ងាញ់ជាងនេះ អ្នកអាចដាក់បន្ថែមទឹកឃ្មុំបន្ដិចចូលទៅក្នុងទឹកនោះ។ ពិសាវាមុនគេនៅពេលព្រឹកពេលពោះទទេ ហើយរង់ចាំរយៈពេល ៣០នាទីមុនពេលពិសាអាហារពេលព្រឹក។



១. ជំនួយដល់ការសម្រកទម្ងន់៖ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ការពិសាទឹកក្រូចឆ្មារក្ដៅឧណ្ហៗមួយកែវជាមួយនឹងទឹកឃ្មុំនឹងជួយអ្នកឱ្យសម្រេចបំណងយ៉ាងពិតប្រាកដ។ ក្រូចឆ្មារសម្បូរទៅដោយជាតិសរសៃ Fiber រំអិល ដែលជួយប្រឆាំងនឹងការក្លានអាហារ និងជួយរក្សាអ្នកឱ្យមានអារម្មណ៍ថាឆ្អែតបានយូរ។ ម្យ៉ាងទៀត ការច្របល់ចូលគ្នាមួយនឹងទឹក្ដៅឧណ្ហៗ ទឹកឃ្មុំ និងក្រូចឆ្មារបង្កើតបានជាបណ្ដុំ Alkaline នៅក្នុងក្រពះ ដែលជួយឱ្យស្រកទម្ងន់បានរហ័ស។

២. ទ្រទ្រង់ប្រព័ន្ធស៊ាំរបស់រាងកាយ៖ ទឹកក្រូចឆ្មារជួយលើកកម្ពស់ប្រព័ន្ធស៊ាំរបស់រាងកាយ។ ដោយសម្បូរជាតិវីតាមីនC ខ្ពស់មានប្រសិទ្ធភាពជួយលើកកម្ពស់ប្រព័ន្ធស៊ាំរបស់រាងកាយ និងជំនួយដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។ លើសពីនេះទៀត ក្រូចឆ្មារជួយបង្កើនសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក ដែលជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ដើម្បីឱ្យប្រព័ន្ធស៊ាំរាងកាយមានសុខភាពល្អ។ ក្រូចឆ្មារមានផ្ទុកនូវសារធាតុ saponins ដែលមានគុណសម្បត្ដិប្រឆាំងនឹងមេរោគបានយ៉ាងមានប្រសិទ្ធភាព។

ព្យាបាលបញ្ហាក្លិនមាត់៖  អាស៊ីដធម្មជាតិនៃក្រូចឆ្មារ លាយជាមួយនឹងគុណសម្បត្ដិឱសថនៃទឹកឃ្មុំ និងទឹកអាចជួយកាត់បន្ថយបញ្ហាក្លិនមាត់។ វាជួយសម្អាតមាត់ និងធ្វើឱ្យមានភាពសកម្មនូវការផលិតទឹកមាត់ ដែលសម្លាប់បាក់តេរី ដែលនាំឱ្យមាត់មានក្លិនមិនល្អ។ ម្យ៉ាងទៀតទឹកក្រូចឆ្មារជួយកម្ចាត់ផ្សិតពណ៌សលើអណ្ដាត ដែលតែងតែកើនឡើងនៅពេលយើងគេង។ ផ្សឹតអណ្ដាតនេះមានផ្ទុកនូវកម្ទេចអាហាររលួយ និងបាក់តេរី ដែលបណ្ដាលឱ្យមាត់មានក្លិនល្អ៕

 

Source: top10homeremedies