CamNews

ប្លែកៗ 

នារីចិនម្នាក់ ហូបបាយ ស អស់ ៤គីឡូក្រាម! ជឿឬមិនជឿ? (វីដេអូ)

នារីជាអ្នកបង្ហាញម៉ូដម្នាក់របស់ចិន មានរូបរាងតូច បានបង្កើតឯតទគ្គកម្ម នៅពេលនាងហូបបាយ
ស អស់ ៤គីឡូក្រាម នៅចំពោះមុខអ្នកទស្សនា។

Mi Zijun កំពុងក្លាយជានារីម្នាក់ ត្រូវបានគេស្វែងរកច្រើនបំផុតនៅប្រទេសចិន ដោយសារតែឯតទគ្
គកម្ម “ហូបបាយបានច្រើន” របស់ខ្លួន នេះបើតាមទំព័រ Shanghaiist។ បើទោះជាមានរូបរាងតូច
ស្ដើងប៉ុន្តែ ការហូបចុករបស់នាង គឺអាចប្រៀបបានទៅនឹងអ្នកពន្លត់អគ្គីភ័យដែលបានហូបមីអស់
មួយចានជ័រធំ ដែលមានឈ្មោះល្បីនៅប្រទេសចិន កាលពីសប្ដាហ៍មុន។

នៅក្នុងការប្រកួតសមត្ថភាពដែលត្រូវបានធ្វើឡើងនៅ Hangzhou កាលពីថ្ងៃទី ៤សីហា នាងជា
អ្នកបង្ហាញម៉ូដ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ខាងលើ បានបង្កើតឯតទគ្គកម្ម នៅពេលនាង
ហូបបាយអស់ ៤គីឡូក្រាម។ នៅលើទំព័រ Meipai ដែលជាបណ្ដាញសង្គមចែករំលែកវីដេអូរបស់
ចិន នាង Mi Zijun មានអ្នកតាមដានជាងកន្លះលាននាក់។ Mi Zijun បានចែករំលែកវីដេអូជាច្រើន
របស់ខ្លួន ដើម្បីបង្ហាញអំពីសមត្ថភាពហូបចុកដែលកម្រនឹងមានមនុស្សធ្វើដូច។

មនុស្សជាច្រើនដែលតាមដាន Mi Zijun បានឱ្យដឹងថា ពួកគេស្រដៃចង់បាននូវសមត្ថភាពហូប
បាយបានច្រើនដូច Mi Zijun។ ក្នុងចំណោមវិដេអូដែល Mi Zijun បានចែករំលែក គេឃើញថា វីដេអូដែលបង្ហាញអំពីការហូបនំគួងអស់ចំនួន ១០៨នំ ឬការហូបមីអស់ចំនួន ១២កញ្ចប់ និងការ
ហូបនំផ្អែមអស់ចំនួន ៥២ដុំ គឺជាបណ្ដាវីដេអូដែលមានអ្នកទស្សនាច្រើនបំផុត។

ប្រែសម្រួល ៖ បុត្រា


Tags: ឯតទគ្គកម្ម ហូបបាយ ហូបចុក Mi Zijun