CamNews

ភាពយន្ត 

ខ្សែភាពយន្តថ្មីរបស់ Stephen King គឺរឿង "The Dark Tower ឬ ប៉មអាថ៌កំបាំង" នឹងនាំលោកអ្នកអោយស្គាល់...

ខ្មាន់កាំភ្លើង ឬ Gunslinger ជាអ្នកការពារប៉មអាថ៌កំបាំង ពីបិសាចទាំងឡាយ និងជាពិសេសគឺបិសាចដែលមានវេទមន្តឈ្មោះ បុរសឈុតខ្មៅ ឬ Man In Black។

The Dark Tower ជាខ្សែភាពយន្ត​និយាយពីខ្មាន់កាំភ្លើងដែរមានទួនាទីការពារប៉មអាថ៌កំបាំងដែលជាសសរកណ្តាលនៃការជ្រាបចូលរបស់បិសាចទាំងឡាយមកលើភពផែនដី និងភពផ្សែងៗទៀត។ បិសាចដែលមានវេទមន្តឈ្មោះថា បុរសឈុតខ្មៅ​ជាមេដឹកនាំក្នុងការកំទេចប៉មនោះ ហើយក៏ជាបិសាចម្នាក់ដែរបានសម្លាប់ខ្មាន់កាំភ្លើងទាំងអស់នៅសល់តែម្នាក់ឈ្មោះ Roland Deschain ផងដែរ។ Roland នឹងតាមសំលាប់បុរសឈុតខ្មៅ តាមទួនាទី និង ដើម្បីសងសឹកចំពោះការស្លាប់របស់ឪពុករបស់ខ្លួន។ ដំណើរនេះផងដែរត្រូវបានចូលរួបដោយ Lucas Hanson ដែរជាក្មេងប្រុសម្នាក់អាចមានថាមពលកំទេចប៉មអាថ៌កំបាំងបាន។




            សង្ខេបរឿង៖ មានពិភពផ្សេងទៀតជាច្រើន ដែលយើងមិនដឹង។ រឿង "ប៉មអាថ៌កំបាំង" របស់លោក Stephen King ជាសាច់រឿងពេញដោយមហិច្ឆិតា និងលាតត្រដាងច្បាស់ ពីកវីនិពន្ធដ៏ល្បីប្រចាំពិភពលោក ដែលនឹងចាក់បញ្ចាំងនៅលើផ្ទាំងសំពត់ធំ។ អ្នកចម្បាំងចុងក្រោយ Roland Deschain (សម្តែងដោយ Idris Elba) បានធ្វើសង្គ្រាមមិនចេះចប់ ជាមួយ Walter O`Dim ដែលគេស្គាល់ថាជាប្រុសឈុតខ្មៅ (សម្តែងដោយ Matthew McConaughey) ដែល Roland នឹងបញ្ឈប់កុំឱ្យប្រុសឈុតខ្មៅឡើងទៅដល់ប៉មអាថ៌កំបាំង ដែលជាទីតាំងគ្រប់គ្រងចក្រវាឡរួមតែមួយ។ ដោយវាសនាពិភពលោកកំពុងតែជួបគ្រោះ អំពើល្អ និងអាក្រក់នឹងក្រឡាប់ចាក់ ក្នុងសង្គ្រាមចុងក្រោយ ដោយមានតែ Roland ទើបអាចការពារប៉មអាថ៌កំបាំងពីប្រុសឈុតខ្មៅបាន។





 

ដើម្បីជ្រាបកាន់តែច្បាស់ នឹងទទួលបានទស្សនិយភាពថ្មី កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia,www.cinema.com.kh , ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: The Dark Tower Movie article