Lena Pettersson អ្នករាយការណ៍របស់វិទ្យុស៊ុយអែត បានធ្វើដំណើរតាមយន្តហោះ
Kenya Airways នៅអាកាសយានដ្ឋាន Schiphol, Amsterdam, ប្រទេសហូឡង់។
នៅក្នុងពេលហោះហើរ គាត់បានសង្កេតឃើញបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ ដែលអង្គុយក្បែរ
ខ្លួនកំពុងមានជំងឺធ្ងន់ ដោយបែកញើស និងប្រកាច់។ បើទោះជាអ្នកបំរើក្នុងយន្តហោះបានស្រែក
សុំការជួយពីភ្ញៀវដ៏ទៃផ្សេងទៀតដែលមានបទពិសោធន៏ ក៏យន្តហោះនៅតែបន្តធ្វើការហោះហើរ
ដដែល។
យន្តហោះរបស់ក្រុមហ៊ុន Kenya Airways នៅតែហោះហើរពេលបុរសម្នាក់មានជំងឺយ៉ាងធ្ងន់ធ្ងរ
អ្នកជំងឺដែលមានវាសនាអាក្រក់នេះ បានបាត់បង់ជីវិតនៅរយះពេលពីរបីម៉ោងក្រោយមក។ អ្នក
បំរើក្នុងយន្តហោះ បានផ្លាស់ប្តូរអ្នកដំណើរដែលអង្គុយក្បែរអ្នកដែលស្លាប់ចេញ ប៉ុន្តែមិនមានកន្លែង
នៅសល់សំរាប់ស្រ្តី Pettersson និងមិត្តភក្តិរបស់គាត់ផ្លាស់ប្តូរឡើយ។ សាកសពបុរសម្នាក់នោះមិន
ត្រូវបានវេចខ្ចប់ឡើយ គឺដាក់ឲ្យដេកលើកៅអីអង្គុយបី។ ព្រោះតែបុរសម្នាក់នោះរាងខ្ពស់បន្តិច ជើង
របស់គាត់ត្រូវបានលយចេញមកផ្លូវដើរ គឺនៅឆ្ងាយពីកៅអីដែលអ្នកស្រី Pettersson អង្គុយតែពីរបី
សង់ទីម៉ែត្រប៉ុណ្ណោះ។
Lena Pettersson ត្រូវអង្គុយក្បែរអ្នកដំណើរដែលស្លាប់ពេញ១០ម៉ោង
នៅពេល Lena Pettersson ត្រលប់មកដល់ស្រុកកំណើតវិញ គាត់បានផ្ញើពាក្យបណ្តឺងលើក្រុមហ៊ុន
Kenya Airways និងទាមទារសំណង។ ពីរខែក្រោយមក Pettersson ទើបទទួលបានទឹកប្រាក់ចំនួន
៧១៣ដុល្លារ ស្មើនឹងពាក់កណ្តាលតំលៃសំបុត្រហោះហើរ និងពាក្យសុំទោសពីក្រុមហ៊ុន Kenya
Airways៕
ដោយ៖ សិលា
ប្រភព៖ k14