កាលពីខែកុម្ភះ កន្លងទៅនេះ មានអាពាហ៍ពិពាហ៍ចម្លែកមួយរបស់ ស្រ្តីវ័យចំណាស់ម្នាក់ ជាមួយ
នឹងក្មេងប្រុសម្នាក់ បានធ្វើមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ “កូនក្រមុំ” គឺស្រ្តីឈ្មោះ Helen
Shabangu (មកពី Tshwane, អាហ្វ្រិចខាងត្បូង) អាយុ ៦១ឆ្នាំ និង "កូនកំលោះ" គឺជាក្មេងប្រុស
ឈ្មោះ Sanele Masilela ដែលទើបតែមានអាយុ ៨ឆ្នាំ ប៉ុណ្ណោះ។
ថ្មីៗនេះ ប្តីប្រពន្ធពីរនាក់នេះ បានចែករំលែកព័ត៌មានមួយចំនួនដល់អ្នកសារព័ត៌មាន ពីជីវិតរស់នៅ
របស់អ្នកទាំងពីរ។ ក្មេងប្រុស Sanele បានធ្វើឲ្យមនុស្សទាំងអស់ភ្ញាក់ផ្អើល ពេលដែលនិយាយថា
អាពាហ៍ពិពាហ៍ គឺគ្រាន់តែជាល្បែងលេង របស់កូនក្មេង។
ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្មេងប្រុស Sanele និងស្រ្តី Helen
Sanele បានចែករំលែកថា: “ពិតជាអស្ចារ្យណាស់ វាពិតប្រាកដដូចអ្វីដែលខ្ញុំបានគិតស្រមៃ។ មិត្ត
ភក្តិរបស់ខ្ញុំគិតថា វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលខ្ញុំបានរៀបការហើយ។ ឥឡូវ
នេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាប្តីដ៏ពិតប្រាកដមួយរូប។ គ្រប់រឿងគឺធម្មតា(សាមញ្ញ) បើទោះជា
វាជាអាពាហ៍ពិពាហ៍មិនទំនងមួយ។
កូនក្រមុំ Helen Shabangu បាននិយាយថា៖ "ខ្ញុំធ្លាប់មានប្តី និងមានកូន ៥នាក់ ប៉ុន្តែខ្ញុំដឹងថា នេះ
គឺជារឿងដែលជីដូនជីតាប្រាថ្នាចង់បាន ហើយពេលនេះពួកគាត់បានស្ងប់អារម្មណ៍។ នេះគ្រាន់
តែជាពិធីមួយ ហើយពេលនេះខ្ញុំគ្រាន់តែរៀបការលេងៗតែប៉ុណ្ណោះ ហើយវាជារឿងល្អមួយ
ដើម្បីឲ្យក្មេងប្រុសនេះ រៀបការលើកក្រោយទៀត"។
វាគ្មានអ្វីស្មុគស្មាញដូចអ្នកទាំងអស់គ្នាបានគិតទេ ក្មេងប្រុស Sanele អាចលេង
ជាមួយមិត្តភក្តិដូចធម្មតា
មិត្តភក្តិរបស់ Sanele បាននិយាយថា ក្មេងប្រុសម្នាក់នេះកំពុងតែមានជីវិតគួរឲ្យចាប់
អារម្មណ៍មួយ
ដោយ៖ សិលា
ប្រភព៖ K14