CamNews

តារា 

Donnie Yen បោះបង់ដាវកាំបិត កាំភ្លើង មកសម្ដែងរឿង ស្នេហាកំសត់

Donnie Yen តារាល្បីខាងសម្ដែងរឿងបាញ់កាប់ចាក់សម្លាប់មនុស្សជាពិសេសដើរតួរជាជនពាល
និងជាប៉ូលីស ដែលបានបាត់មុខមួយរយៈនោះ តារាហុងកុងរូបនេះបានត្រលប់មកសិល្បះវិញតែ
មិនមែនរឿងបាញ់កាប់ចាក់នោះទេ គឺជារឿងថ្មីបែបមនោសញ្ចេតនាទៅវិញ។

ខ្សែភាពយន្តថ្មីរបស់គេគឺមានចំណងជើងថា Together ដែលជាការផលិតរបស់ Joy Media ដែល
មានការចួលរួមសម្ដែងពី Donnie Yen នាង Michelle Chen និង Agelababy ដែលជាខ្សែភាពយន្ត
រឿងស្នេហាបែបស្នេហាត្រីកោណ។

ពុំមានការពន្យល់ពីមូលហេតុដែលតារាប្រុសម្នាក់នេះបោះបង់ការសម្ដែងវាយកាប់ចាក់មកសម្ដែង
ជាតួកើតរោគស្នេហានោះទេ តែយ៉ាងណាខ្សែភាពយន្តនេះនឹងក្លាយជាខ្សែភាពយន្តដែលពេញ
និយមជាមិនខាន៕

ដោយ៖ ផានិត
ប្រភពពី៖ Jaynestar 


Tags: chinese star china