CamNews

ភាពយន្ត 

Will Smith ត្រលប់មកវិញជាមួយនឹងខ្សែភាពយន្ត Concussion ដែលដកស្រង់ចេញពីរឿងពិតក្នុងសង្គម(Trailer Inside)

ភាពយន្ត ៖ បំភ្លេចនូវខ្សែភាពយន្តដែលនិយាយពីអភូតហេតុអស្ចារ​ រឿងរាវចំលែកៗ ដែលកើតឡើង នាអនាគត ឫ សត្វចេះនិយាយ ហើយមកចាប់អារម្មណ៍លើខ្សែភាពយន្ត Concussion ដែលនិយាយ ពី អ្វីដែលកើតឡើងជាក់ស្តែងក្នុងជីវិតពិតប្រចាំថ្ងៃវិញ។ រឿងនេះស្តីពីវជ្ជបណ្ឌិត ជនជាតិ ណៃជៀរៀ ម្នាក់ឈ្មោះ Bennet Omalu ដែលរកឃើញភាពស្មុគស្មាញទាក់ទងទៅនឹង  ការ ប៉ះពាល់ក្បាល របស់ កីឡាករបាល់ទាត់នៅសហរដ្ឋអាមេរិក។​ គាត់បានប្រឈមុខ  នូវ ការ កាត់ក្តីជាច្រើន ព្រោះគាត់ បាន បង្ហាញ ការពិតមួយដែលបញ្ចាក់ថា ជម្ងឺនេះពិតជាមានការបំផ្លាញ កោសិកា ខួរក្បាល របស់កីឡាករ ទាំងនោះមែន។ ការពិតក៏បានបញ្ចាក់ដែរថា  វា មិន ល្អទេសំរាប់ក្រុមហ៊ុនធំៗ មួយចំនួនដូចជា NFL ពីព្រោះក្រុមហ៊ុនមួយនេះតែងតែមិនផ្លាស់ប្តូររបៀបធ្វើការ ហើយ  ទទួល ស្គាល់ថាខ្លួនឯង ខុសនោះ ទេ។ Concussion ជាភាពយន្តដែលឆ្លុះបញ្ចាំងក្តីស្រមើស្រមៃ  របស់  ប្រជាជនអាមេរិក និង ការធ្វើអ្វី ដែលត្រឹមត្រូវនៅក្នុងសង្គម។

Will Smith​ទទួលយកការសំដែងដែលតំរូវអោយគាត់  ធ្វើជា  មនុស្សហ្មត់ចត់ បន្ទាប់ពីរឿងដែលគាត់ បានសំដែងកន្លងមកដូចជា “After Earth”  និង “Focus”។ការសំដែងរបស់គាត់ក៏អស្ចារ្យដែរបើប្រៀប ធៀប ទៅនឹង Dr Ben Omalu វេជ្ជបណ្ឌិតដែលទទួលសញ្ញាប័ត្រ  ថ្នាក់អនុបណ្ឌិតចំនួនបី ហើយបាន ប្តេជ្ញាចិត្តសម្រាច់ក្តីស្រមៃរបស់គាត់ និងបើកចិត្តទទួលយកអ្វីជាការពិត។ Dr Ben Omalu មិនដែល ប្រព្រឹត្តល្មើស នឹងច្បាប់ ហើយតែងតែមានភាពសុក្រិតក្នុង  សកម្មភាព  រស់នៅប្រចាំថ្ងៃរបស់គាត់។​ Concussion បង្កប់នូវអត្ថន័យល្អៗដូចជា តើមនុស្សត្រូវចំណាយ ពេលយូរប៉ុណ្ណា ដើម្បីដឹងថាមានអ្វី ខុសដែល កំពុងកើតឡើង? ឧទាហរណ៏នៅក្នុងវិស័យបាល់ទាត់ នៅសហរដ្ឌអាមេរិក ជាពិសេសមុន ពេលកម្មវិធីកីទ្បាប្រចំាឆ្នាំ Super Bowl​ មកដល់។

បើសិនជាអ្នកធុញទ្រាន់  នឹងភាពយន្តនិយាយពី  វេទមន្តនិងភាពអស្ចារ្យ ហើយ  ចង់មើលភាពយន្ត ដែល និយាយពីរឿងពិតក្នុងជីវិតវិញ   នោះ Concussion  គឺជា ជំរើស  ដ៏សាកសមបំផុត។ រឿងនេះ រំលឹកយើងទាំងអស់គ្នាអ្វីដែលមនុស្សត្រូវការពិតប្រាកដ និង   ឆ្លុះបញ្ចាំងពីបញ្ហាដែលកើត ឡើងប្រ ចាំថ្ងៃ។ Concussion នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី19 ខែកុម្ភៈនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

 ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Concussion