រូបថតថ្មី ជាច្រើនសន្លឹក ដែលទស្សនាវដ្ដី Empire បានបញ្ចេញមក អំពីសកម្មភាព របស់កងកំលាំង ទាហានរាប់ រយនាក់ដែល ប្រដាប់ដោយ អាវុធគ្រប់ដៃ នៅផ្លូវគោគ ហើយក៏មានអ្នក លោតឆ័ត្រ ជាមួយនិង ផ្សែងពណ៌ ជាច្រើនទៀត ដែលកំពុងព្យាយាម សំលាប់សត្វ ចំលែកយក្ស Godzilla ។
រូបទាំងនោះ បានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ជាច្រើន ព្រោះថារឿង Godzilla នេះ គឺជារឿង មួយដ៏ល្បីដែល ទស្សនិកជន ស្គាល់និងបាន ទស្សនាតាំងពី យូរមកហើយ ដែលមក ដល់ឆ្នាំ ២០១៤ នេះទើប ជាការថត សារថ្មីឡើង វិញទៀត ជាមួយនិង សាច់រឿងថ្មី ហើយទំហំ Godzilla ក៏កាន់តែ ធំផងដែរ ។ ចាប់តាំងតែ ពីឆ្នាំ ១៩៥៤ ដល់ ១៩៧៥ Godzilla ត្រូវបានគេធ្វើជា សត្វចំលែក ដែលមានកំពស់ ប្រមាណ ៥០ ម៉ែតប៉ុណ្ណោះ ។ តែដោយសារ បច្ចេកវិទ្យា ជឿនលឿន ហើយទស្សនិកជន ចង់បាននូវអ្វី ដែលប្លែក និងរំជួលចិត្ត កាន់តែខ្លាំងនោះ ដល់ឆ្នាំ 2014 Godzilla នៅក្នុងរឿងនេះ ត្រូវបាន គេដាក់កំពស់ អោយដល់ទៅ ១០០ ម៉ែតឯណោះ ។
Godzilla ត្រូវបានដឹកនាំ ថតដោយ Gareth Edwards នឹងចូលរួម សំដែងដោយ Aaron Taylor-Johnson,Bryan Cranston , Elizabeth Olsen , Juliette Binoche, Ken Watanabe, David Strathairn, Richard T. Jones និង Sally Hawkins ។ Godzilla នឹងដាក់បញ្ចាំង នៅខែ ឧសភា ២០១៤ ខាងមុខ នេះហើយ ៕