បើអ្នកមិនដែលជក់បារីទេចូរកុំសាកល្បង។ប៉ុន្តែបើអ្នកបានជា ជក់ហើយ អ្នកត្រូវតែឆ្លាតឆាប់
រកវិធីដកខ្លួនពីបារី មុនពេលដែលវាឆក់យកជីវិតរបស់អ្នកទៅ។អ្នកប្រហែលជានៅស្រពេច
ស្រពិល នៅឡើយអំពីគ្រោះថ្នាក់នៃផ្សែងបារីមកលើសុខភាពនិងជីវិតរបស់អ្នក។ខាងក្រោម
នេះគឺជាដំណោះស្រាយងាយៗចំនួន២០យ៉ាងសំរាប់ជួយ អ្នក។
ផលប៉ះពាល់របស់បារីចំពោះសុខភាព
* ជំងឺមហារីកសួត (Lung Cancer) ៖ ការជក់បារីបណ្តាលអោយមានជំងឺមហារីកសួត,
ដែលអាចនឹងស្លាប់បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះក្នុង រយៈពេល ៦ ខែ ។
* ជំងឺបេះដូង (Heart Disease) ៖ ជាតិនីកូទីន (nicotine) អាចអោយបេះដូងរបស់អ្នកដើរ
លឿនខុសធម្មតា និង បង្កើនសំពាធឈាម (blood pressure), ដែលជាលទ្ធផលចុងក្រោយ
គឺធ្វើអោយអ្នកមានជំងឺគាំងបេះដូង (heart attack) ។
* ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ស្ត្រូក (Stroke) ៖ ការជក់បារីធ្វើអោយសរសៃឈាម
របស់អ្នកឡើងក្រាស់ និង ហាក់ដូចជាមានកំណកឈាមកកនៅទីនោះ ។ កំណកឈាម
(clot) នៅក្នុងខួរក្បាលអាចបំផ្លាញដល់ខួរក្បាល, ធ្វើអោយអ្នកជំងឺខ្វិនដៃ ខ្វិនជើង
(paralysis) និង ឈានទៅដល់ការបាត់បង់អាយុជីវិតថែមទៀតផង ។
* ដំបៅរលួយ (gangrene) ៖ ឈាមរបស់អ្នកក្លាយទៅជាស្អិតជាប់ៗគ្នា ដែលរារាំង ឬ
ធ្ចើអោយស្ទះសរសៃឈាម (arteries) នៅនឹងជើង ដែលនាំទៅរកការកើតជាដំបៅរលួយ
និង ការកាត់ជើងចោល (amputation) ថែមទៀតផង ។
* ខ្យល់ក្នុងសួត (Emphysema), រលាកទងសួត (Bronchitis) ៖ ចរន្តខ្យល់រត់ត្រូវបាន
ស្ទះឬ រារាំង, តូចចង្អៀត និង ខូចខាត រហូតដល់គាំងដោយការដកដង្ហើមបានតិចតួច
បំផុត ។
* ជំងឺមហារីក (Cancer) ៖ ជំងឺមហារីកមាត់, បំពង់ក, បំពង់អាហារ, ប្លោកនោម, លំពែង
, តំរង់នោម, មាត់ស្បូន និង ដោះជាជំងឺដែលឧស្សាហ៍កើតឡើងជាទីបំផុតចំពោះអ្នកដែល
ចូលចិត្តពិសារ បារី ។
* ដំបៅ (Ulcer) ៖ អ្នកជក់បារីទំនងជាងាយស្រួលកើតជំងឺដំបៅក្រពះ-ពោះវៀន ។
ផលប៉ះពាល់របស់បារីចំពោះអ្នក និង សង្គមជាតិ
* ធ្វើអោយអ្នកត្រូវបានគេមើលងាយ, រើសអើងពីអ្នកមិនជក់បារី
* អ្នកត្រូវចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ទៅលើការទិញបារី និង ព្យាបាលជំងឺផ្សេងៗ
ដែលបណ្តាលមកពីការជក់បារី
* ចំនាយពេលឥតប្រយោជន៍ក្នុងការជក់បារី
* បាត់បង់ថវិការខ្លួន និង ថវិការជាតិ
* ធ្វើអោយសង្គមមានភាពអនាធិបតេយ្យ និង គ្មានអនាម័យ ដែលពោរពេញទៅដោយ
ផ្សែងបារីគ្រប់ទីកន្លែង ។
ហេតុអ្វីចាំបាច់បញ្ឈប់ការជក់បារី?
* ការញៀននឹងបារីធ្វើអោយអ្នកមានសម្រស់ចាស់ជាងវ័យ ពីព្រោះតែបារីបង្កើនល្បឿន
អាយុកាលរបស់ស្បែក ។
* ការប្រឈមមុខទៅនឹងការស្លាប់មុនអាយុ (premature death) បានកើនឡើងទ្វេដង
បើប្រៀបធៀបទៅនឹងអ្នកដែលមិនជក់បារី ។
* ជំងឺដែលទាក់ទង ឬ បណ្តាលមកពីការជក់បារីបានសម្លាប់មនុស្សជាង ៤០ ភាគរយ
មុនពេលពួកគេមានអាយុគ្រប់ចូលនិវត្តន៍ ។
* អ្នកមិនជក់បារី អាចរស់រានមានអាយុបានច្រើនជាងអ្នកជក់បារីបាន ៦ ឆ្នាំ ។
ផលប្រយោជន៍បន្ទាប់ពីការឈប់ជក់បារី
តើមានប្រយោជន៍អ្វីខ្លះបន្ទាប់ពីអ្នកសំរេចចិត្ត និង បញ្ឈប់ការជក់បារី? ខាងក្រោមជា
លទ្ធផល និង អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន ៖
* ត្រឹមតែ ២០ នាទីប៉ុណ្ណោះ, សម្ពាធឈាម និង ចង្វាក់បេះដូងរបស់អ្នកអាចធ្លាក់ចុះមក
ជិតកំរិតធម្មតាវិញបាន
* បន្ទាប់ពីការឈប់ជក់បារីបាន ២ ម៉ោង, ចរន្តខ្យល់រត់ក្នុងសួតត្រូវបានសំរាក, អ្នកអាច
ដកដង្ហើមបានស្រួល និង ធ្វើអោយសួតរបស់អ្នកអាចផ្ទុកខ្យល់បានច្រើនដូចធម្មតាវិញ ។
* ត្រឹមតែ ៨ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, កំរិតកាបូនម៉ូណូអុកស៊ីត
(carbon monoxide) នឹងត្រូវធ្លាក់ចុះមកកំរិតធម្មតា ព្រមទាំងបង្កើនកំរិតអុកស៊ីសែន
(oxygen) បានខ្ពស់ដូចពីមុនវិញ ។
* ត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, អត្រាប្រឈមមុខទៅនឹងជំងឺគាំងបេះដូង
(heart attack) ត្រូវបានកាត់បន្ថយភ្លាមៗ ។
* ត្រឹមតែ ៤៨ ម៉ោងបន្ទាប់ពីការឈប់ជក់បារី, សរសៃវិញ្ញាណដែលខូចខាតចាប់ផ្តើមដុះ
រីកលូតលាស់ឡើងវិញ, អារម្មណ៍នៃការដឹងក្លិន និង រសជាតិនៃអាហារចាប់ផ្តើមខ្លាំង
ឡើងៗរហូតដល់កំរិតធម្មតាវិញ ។
* ក្នុងរយៈពេលពី ១ ទៅ ៣ ខែបន្ទាប់ពីការឈប់ជក់បារី, ចរន្តឈាមរត់បានយ៉ាងល្អ
ប្រសើរ, តួនាទីរបស់សួតក៏ដូចគ្នាដែរ ។
* ក្នុងរយៈពេលពី ៥ ឆ្នាំបន្ទាប់ពីការឈប់ជក់បារី, ការប្រឈមមុខទៅនឹងជំងឺមហារីក
សួត (lung cancer) ត្រូវបានកាត់បន្ថយចំនួនជាងពាក់កណ្តាល ។
* ក្នុងរយៈពេលពី ១០ ឆ្នាំបន្ទាប់ពីការឈប់ជក់បារី, ការប្រឈមមុខទៅនឹងជំងឺមហារីក
សួតត្រលប់មករកភាពធម្មតាដូចមនុស្សទូទៅ វិញ ។
ជួយខ្លួនឯងក្នុងការបញ្ឈប់ការជក់បារី
មនុស្សជាច្រើនយល់ឃើញថា ប្រសិនបើមានជំនួយ គេពិតជាចង់ និង អាចបញ្ឈប់ការជក់
បារីបាន ។ អ្នកធ្លាប់មានបទពិសោធន៍ជក់បារីជាច្រើនឆ្នាំភាគច្រើនបានយល់ស្រប ហើយ
និយាយថា ខ្ញុំក៏ចង់បញ្ឈប់ការជក់បារីដែរ ប្រសិនបើវាមានផលល្អចំពោះសុខភាពខ្ញុំ,
គ្រួសារខ្ញុំ និង សង្គមជាតិរបស់ខ្ញុំ ។ ដើម្បីឈប់ជក់បារីបាន, មនុស្សមួយភាគធំបានជ្រើស
រើសវិធីសាស្ត្រដូចខាងក្រោម ៖
* ប្រើប្រាស់ស្ករកៅស៊ូទំពារបញ្ឈប់ការជក់បារី
* ប្រើកៅអៀកបិទស្បែក (skin patches)
* ការសណ្តំ (hypnosis)
* ការចាក់ម្ជុលវិទ្យាសាស្ត្រ (acupuncture)
* ទៅគ្លីនិកដែលមានជំនាញព្យាបាលអ្នកចង់បញ្ឈប់ការជក់បារី ... ។ ល ។
គន្លឹះមាសទាំង២០ម្យ៉ាងសំរាប់ជួយអ្នកក្នុងការបញ្ឈប់ការជក់បារីយ៉ាងមានប្រសិទ្ធភាព
អ្នកខ្លះទទួលជោគជ័យមែនទែនក្នុងការបញ្ឈប់ការជក់បារីតាម យុទ្ឋសាស្ត្រខាងក្រោមនេះ ។
ប៉ុន្តែ, អ្នកមិនគួរសាកល្បង ឬ អនុវត្តវាព្រមគ្នាទាំងអស់ក្នុងពេលតែមួយនោះទេ ។ ជ្រើសរើស
តែ ៣ ឬ ៤ (កុំច្រើនជាងនេះ), ដើម្បីចាប់ផ្តើម រួចបន្ថែម ១ ឬ ២ ក្នុងមួយថ្ងៃៗ ! សូមជូនពរ
មានសំណាងល្អ និង អាចសំរេចគោលបំណងក្នុងការបញ្ឈប់ការជក់បារី ។
1. កុំជក់បារីក្នុងឡាន
2. បដិសេធចំពោះបារី របស់អ្នកដទៃដែលអោយអ្នកជក់
3. កុំជក់បារីមុនពេលទទួលទានអាហារពេលព្រឹក
4. ទិញបារីម្តង តែមួយកញ្ចប់បានហើយ
5. ទិញបារីណាដែលក្នុងមួយកញ្ចប់មានចំនួនតែ ១០ ដើម, មិនមែន ២០ ដើមនោះទេ
6. ឆ្លាស់ម៉ាកបារី, មិនមែនជក់តែបារីដែលអ្នកចូលចិត្តនោះទេ
7. មុនពេលអុជបារី, សូមធ្វើការរាប់ ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ ...
8. មុនពេលជក់បារីមួយដើមៗ, ត្រូវទុកកញ្ចប់បារីដែលនៅសល់នៅបន្ទប់ ឬ កន្លែងផ្សេង
ដែលឆ្ងាយពីអ្នក
9. នៅពេលអស់បារី, មិនត្រូវខ្ចី ឬ សុំពីមិត្តភក្តិ និង អ្នកដទៃឡើយ
10. បន្ទាប់ពីស្រូបផ្សែងបារីបានមួយខ្សឹត, ត្រូវដាក់បារីចុះក្រោមមួយដង
11. កុំជក់បារីនៅក្រៅផ្ទះ ឬ កន្លែងសាធារណៈ
12. កុំជក់បារីនៅលើគ្រែគេង
13. កុំជក់បារីក្នុងផ្ទះ
14. ឈប់ជក់បារីនៅពេលមានការងារធ្វើ
15. កុំយកដែកកេស ឬ ឈើគូសតាមខ្លួនអោយសោះ
16. ឈប់ជក់បារីមុនពេលទៅដល់កន្លែងណាមួយដែលអ្នកចង់ទៅ
17. បន្ទាប់ពីទទួលទានអាហាររួច, កុំជក់បារីរហូតដល់អ្នកងើបចេញពីតុអាហារ
18. កុំជក់បារី នៅពេលអ្នកចង់បន្ធូរអារម្មណ៍ជាមួយនឹងស្រា ឬ គ្រឿងស្រវឹងដទៃទៀត
19. ជក់បារី នៅពេលដែលអ្នកមានអារម្មណ៍មិនសូវសុខតែប៉ុណ្ណោះ
20. ដាក់កៅស៊ូកង ឬ ជ័រកៅស៊ូក្នុងកញ្ចប់បារី ដើម្បីរំលឹកខ្លួនឯងថា បារីធ្វើមកពីកៅស៊ូ
នេះឯង ។
ការជក់បារី និង ស្ត្រីមានផ្ទៃពោះ
* ស្ត្រីជាម្តាយ ៖ សូមអ្នកកុំជក់បារីអោយសោះនៅពេលដឹងថាខ្លួនមានផ្ទៃពោះ, បើមិន
ដូច្នេះទេ អ្នកប្រឈមមុខទៅនឹងការមិនអាចបង្កើតកូនបាន (unborn baby), ការរលូតកូន
(miscarriage), បង្កើតកូនមិនបានគ្រប់គីឡូ (underweight baby), និង ងាយឆ្លងមេរោគ
(vulnerable to infections) ។
* បុរសជាឪពុក ៖ ទារកដែលប្រសូត្រជាមួយនឹងឪពុកដែលជក់បារី ២០ ដើម ឬ ច្រើន
ជាងនេះក្នុងមួយថ្ងៃ ប្រឈមមុខខ្ពស់ទៅនឹងជំងឺមហារីក បើប្រៀបធៀបទៅនឹងទារកដែល
មានឪពុកមិនជក់បារី ។ ជក់បារីអាចបំផ្លាញដល់មេជីវិតរបស់បុរសភេទ ដូច្នេះ បុរសគ្រប់
រូបត្រូវបញ្ឈប់ការជក់បារីអោយបាន ៣ ខែមុនពេលចង់បានកូន ៕