CamNews

រថយន្ត 

Jaguar C-X75 hybrid រថយន្ដមួយមានល្បឿនលឿន​បំផុត​ក្នុង​លោក

C-X75 hybrid ជារថយន្ដដ៏ល្អប្រណិតរបស់ក្រុមហ៊ុន Jaguar ដែលត្រូវបានផលិតលក់ត្រឹមតែ ចំនួនប្រហែលជា 250 គ្រឿងប៉ុណ្ណោះ។ក្រុមហ៊ុននេះ បានចាប់ដៃរួមគ្នាជាមួយ Formula One constructor Williams F1 ។ វាជារថយន្ដដែលមានល្បឿនរហូតដល់ទៅ 322km/h ។

អាចនិយាយបានថាវាជារថយន្ដមួយមានល្បឿនលឿនបំផុតក្នុងលោក ព្រោះគេអាច
ចាប់ផ្ដើមបើកវាពី 0-96 km/h ប្រើពេលត្រឹមតែ 3វិនាទីតែប៉ុណ្ណោះ ។

កាលពីពេលគ្រោងនៅលើកដំបូងគេ គេបានប្រើម៉ាស៊ីនផ្សេងដែលមានល្បឿនជុំដល់ទៅ 8០០០០ម៉ឺនជុំ ប្រើម៉ាស៊ីនបាញ់សាំងបែបម៉ៃក្រូហ្កាសទួរប៊ីន និងមានម៉ូទ័រភ្លើងចំនួន4តែ
ពេលនេះ បានប្ដូរមកប្រើត្រឹមតែពីរវិញ គឺម៉ូទ័រមួយសម្រាប់កង់ម្ខាងៗ

កាលពីមុននេះគេប្រើម៉ូទ័ររហូតដល់បួនគ្រឿងគឺសម្រាប់កង់ទាំងបួនតែម្ដង ។ មិនទាន់មានការបញ្ជាក់ណាមួយត្រូវបានគេប្រកាសនៅឡើយទេ តែប្រហែល ជាគេនឹងដាក់ម៉ាស៊ីនប្រភេទកម្លាំង 780សេះឱ្យរថយន្ដនេះ ។

វាមានតំលៃប្រហែលពី 1.2លានដុល្លា ដល់​ 1.5លានដុល្លា



ប្រភព៖ 24h
ដោយ៖ មិនា

Tags: