CamNews

តារា 

សួង សាខារ៉ានីត ស្រក់​​ទឹកភ្នែក ពេល​​ឮ​សម្តី ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង លោកតា ប្រាជ្ញ ឈួ​​ន និង...

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត បានចំណាយពេលរបស់ខ្លួន រួមជាមួយតារាចម្រៀង និងសម្តែងមួយចំនួនទៀត នាំយកថវិកា សំភារប្រើប្រាស់ និងចុះសួរសុខទុក្ខ ដល់ព្រឹទ្ធាចារ្យតារាចាប៉ីដងវែង ចំនួន ៥រូប គឺលោកតា ប្រាជ្ញ ឈួន និងលោកតា គង់ ណៃ ដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺ កាលពីពេលថ្មីនេះ ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។

តារាស្រីកញ្ញា សួង សុខារ៉ានីត បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹកថា «ក្នុងនាមនាងខ្ញុំ សួង សាខារ៉ានីត ជាតារាសម្តែងជំនាន់ក្រោយមួយរូប ពិតជាមានមោទនភាព នឹងមានការសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះមានវត្តមានក្នុងការចូលរួម ការជួបជុំនឹងទៅសួរសុខទុក្ខ និងទៅដល់ផ្ទះលោកតា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នៅឯខេត្តតាកែវ »។

សួង សុខារ៉ានីត បានបន្ថែមថា «អ្វីដែលនាងខ្ញុំរំភើប និងទប់ទឹកភ្នែកមិនបាននោះ គឺនានខ្ញុំបាឮពាក្យពោលដ៏ក្តុកក្តួល ពីលោកតា គង់ ណៃ និងលោកតាៗចាស់ៗស្តេចចាប៉ី ដងវែងថា ពួកគាត់ពិតជាសប្បាយ និងនឹកស្មានមិនដល់ថា បានមកលេងដល់ផ្ទះជួបជុំគ្នាបែបនេះនោះទេ គឺគាត់ពិតអស់សង្ឃឹម ជាមួយនឹងជំងឺនៃភាពចាស់ជរា របស់ពួកគាត់ខ្លាំងណាស់ គឺម្នាក់ៗគឺពិកាភ្នែក និងស្ពឹកដៃស្ពឹកជើង ដើរមិនរួចរៀងៗខ្លួន អស់ទៅហើយ !»។

សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខដល់ព្រឹទ្ធាចារ្យចាប៉ីដងវែង មានចំនួនប្រាំនាក់ខាងលើនេះ គឺមានការរួមដំណើរដោយតារាសប្រុស លោក សន វិជ្ជបុត្រ ,កញ្ញា សួង សាខារ៉ានីត កញ្ញា វិ រីយ៉ា និងក្រុមតារាសិល្បៈមួយចំនួនទៀត ផងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Doung sokkha rany