CamNews

តារា 

អីយ៉ា! គូដណ្តឹងតារាថៃរូបនេះសង្ហាជាងសង្សារចាស់ទៀត ប៉ុន្តែគ្រាន់តែ....

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីតួចិត្តអាក្រក់ នាង lukkana wattanawongsiri បានបង្ហោះរូបក្រចករបស់នាងដែលទើបតែធ្វើឲ្យនៅហាង ប៉ុន្តែអ្វីដែលសំខាន់នោះគឺរូបនាង ចង់បង្អួតចិញ្ចៀនពេជ្ររបស់នាងតែប៉ុណ្ណោះ ។ ភ្លាមៗនោះមានក្រុមអ្នកគាំទ្រចូលខមមិនភ្លូកទឹកភ្លូកដី ហើយថែមទាំងនិយាយថា ចិញ្ចៀនពេជ្រនោះគឺជា ចិញ្ចៀនដែលគូដណ្តឹងនាងជាអ្នកទិញជូន ក្នុងថ្ងៃភ្ជាប់ពាក្យ ។ 

ដោយយោងតាមឯកសារយោងទាំងនេះបានឲ្យដឹងថា រឿងអាស្រូវទាំងអស់នឹងត្រូវបានដោះស្រាយបានយ៉ាងងាយចំពោះពាក្យចចាមអារាមដែលថា នាង lukkana wattanawongsiri​ និងអនាគតស្វាមីរបស់នាង បានបែកគ្នា ប៉ុន្តែការពិតគឺគ្រាន់តែពាក្យចចាមអារាមនោះទេ ។ រីឯមុខគូដណ្តឹងរបស់តារាថៃរូបនេះ គឺស្អាតសង្សារចាស់របស់នាង ប៉ុន្តែគ្រាន់តែមានសាក់នៅលើខ្លួនច្រើន ស្ទើរតែពេញខ្លួនទៅហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៦ តារាស្រីរូបនេះធ្លាប់បានទៅបួសអស់រយៈពេល ១ សប្តាហ៍ ដើម្បីជម្រះនឹងរឿងមិនល្អចោលឲ្យអស់ពីក្នុងជីវិតរបស់នាង ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook