CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសចិនរាយការណ៍ការឆ្លងវីរុស COVID-19 ២៤ ករណីថ្មីបន្ថែមទៀត និងមរណភាពថ្មី ២២ នាក់

គណកម្មាធិការសុខាភិបាលជាតិចិន បាននិយាយថា មានករណីឆ្លងវីរុស COVID-19 ២៤ ករណីថ្មីបន្ថែមទៀត ត្រូវបានបញ្ជាក់ និងមានមនុស្ស ២២ នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា ។ មរណភាពទាំងអស់នោះ បានកើតឡើង នៅក្នុងខេត្ដ​ Hubei  ជាតំបន់ ដែលវីរុសនេះ រីករាលដាល ។



ក្នុងករណីឆ្លងវីរុសថ្មីទាំងអស់នោះ ១០ ករណី ត្រូវបានកើតលើភ្ញៀវទេសចរណ៍មកពីក្រៅប្រទេស ។ មកទល់នឹងថ្ងៃទី ១០ មីនានេះ ចំនួននៃការឆ្លងវីរុស ​COVID-19 នៅចិនដីគោកឈានដល់ ៨០,៧៧៨ ករណី និងមនុស្ស ៣,១៥៨ នាក់ បានស្លាប់បាត់បង់ជីវិត ។ មនុស្សជាង ៦១,០០០ ក៏បានជាសះស្បើយពីវីរុសនេះ ផងដែរ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC