CamNews

ប្លែកៗ 

ក្រោយពីសន្លប់៣១ថ្ងៃ កូនក្រមុំដឹងខ្លួន ក៏ធ្វើពិធីរៀបការអាក្រាតកាយ

កូនកម្លោះ និងកូនក្រមុំជនជាតិអូស្ដ្រាលីនេះ មិនមានពាក់អ្វីទាំងអស់ក្រៅពីស្បៃគ្របក្បាល ខ្សែ ក
មួក និងបូ។

Monique Penberthy អាយុ ៣១ឆ្នាំ ទម្ងន់ ១៥៩គីឡូក្រាម បានប្រារព្ធពិធីរៀបការដ៏ពិសេស ៖ អាក្រាត
កាយនៅចំពោះមុខភ្ញៀវ ៧០០នាក់។ នាងបានសម្រេចចិត្តធ្វើបែបនេះ បន្ទាប់ពីសន្លប់មួយរយៈពេល
វែង។

ពេលនោះ ក្រុមគ្រូពេទ្យមិនបានប្រាកដថា នាងនឹងដឹងខ្លួនឡើងវិញនោះទេ។ នាងមានជម្ងឺវីរូសស៊ី
សាច់មនុស្ស ដូច្នេះ ពិធីរៀបការរបស់នាងត្រូវបានពន្យាពេល។

ប៉ុន្តែ ជាសំណាងល្អ ក្រោយពីសន្លប់រយៈពេល ៣១ថ្ងៃ នាង Monique ក៏បានដឹងខ្លួន ហើយនៅតែ
សម្រេចចិត្តរៀបការ។

ព្រោះតែរករ៉ូបដែលល្មមនឹងខ្លួនមិនបាន Monique ក៏សម្រេចចិត្តបបួលមិត្តប្រុសអាយុ ២៧ឆ្នាំ
ប្រារព្ធពិធីរៀបការអាក្រាតកាយ។

ភ្លាមនោះ មិត្តប្រុសរបស់នាងក៏យល់ព្រម។ ថ្ងៃទី ២៧មិនា នៅរដ្ឋ New South Wales ប្រទេស
អូស្ដ្រាលី អ្នកទាំងពីរបានរៀបការនឹងគ្នា។ អ្វីដែលពួកគេពាក់ក្នុងពិធីរៀបការនេះ នោះគឺមានតែ
ស្បៃគ្របក្បាល ខ្សែ ក មួក និងបូ។

Monique ឱ្យដឹងថា “គ្មានអ្វីដែលដូចទៅនឹងគម្រោងដែលយើងបានគ្រង ប៉ុន្តែ អ្វីៗដំណើរការបាន
ល្អណាស់។”

នាង Monique បន្តថា “ពេលឃើញភ្ញៀវមកច្រើន ខ្ញុំមានការភ័យខ្លាចណាស់ ព្រោះខ្ញុំកំពុងអាក្រាត
កាយ។ ប៉ុន្តែ ពេលមើលជុំវិញខ្លួន អ្នករាល់គ្នាកំពុងញញឹម និងទះដៃ ខ្ញុំពិតជារំភើបចិត្តណាស់។ ខ្ញុំ
បានឆ្លងផុតពីការស្លាប់ ដូច្នេះ ទម្ងន់រាងកាយរបស់ខ្ញុំ វាលែងសំខាន់ហើយ”។

“ខ្ញុំមិនមានការខ្មាស់អៀននោះទេ។ ក្រោយពិធីរៀបការបានបញ្ចប់ អ្នករាល់គ្នាបានឱបថើប និងជូន
ពរយើងខ្ញុំ។ អ្វីៗពិតជាស្រស់ស្អាត វាដូចជាសុបិនក្លាយជាការពិតយ៉ាងដូច្នោះ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: Monique Penberthy រៀបការ អាក្រាតកាយ