CamNews

កំសាន្ត 

ថៅកែទស្សនាវដ្ដី Playboy ទិញវីឡាតំលៃ ៥ លានដុល្លារអោយប្រពន្ធក្មេង

ថ្មីៗនេះសារព័ត៌មាន Mail Online បានចុះផ្សាយថា ថៅកែទស្សនាវដ្ដី Playboy លោក Hugh
Hefner បានចំណាយប្រាក់អស់ ៥ លានដុល្លារដើម្បីទិញវីឡាដ៏ប្រណិតមួយ អោយប្រពន្ធ
ក្មេងនាង Crystal Harris ។



វីឡានេះមានទំហំ ៥៥០ ម៉ែតការេ រួមជាមួយការរៀបចំខាងក្នុងយ៉ាងល្អ ដោយមានបន្ទប់ Spa
បន្ទប់កុន, អាងហែលទឹក, បន្ទប់គេង ៥ និងបន្ទប់ទឹក ៦ ។ រូបភាពរបស់វីឡានោះ ទទួលបាន
ការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែភាពល្អប្រណិតរបស់វា ។ គេនិយាយថា ប្រពន្ធក្មេងថ្មីរបស់
Hugh Hefner ពិតជាសំណាងមែន តែសារព័ត៌មាន TMZ បានប្រាប់ថាទោះបីវីឡានោះ ជាកាដូ
សំរាប់នាងមែន តែ Hugh Hefner មិនបានដាក់ឈ្មោះនាង ជាកម្មសិទ្ធិលើផ្ទះវីឡានោះឡើយ ៕

 


ដោយ ៖ លីលី
ប្រភព​ ៖ k14 


Tags: star entertainment hollywood