កាលពីពេលថ្មីៗនេះ អ្នកនិយមតាមដានព័ត៌មានតាមអ៊ីនធឺណេត បានកំពុងតែមានការភ្ញាក់ផ្អើល
ចូលទស្សនា នូវវីដេអូឃ្លីបមួយ ដែលថតជាប់នូវទិដ្ឋភាពរបស់ Justin Bieber បានដាច់យប់ (ដេក)
ជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទម្នាក់ នៅប្រទេសប្រេស៊ីល។ វីដេអូឃ្លីបដែលបានបែកធ្លាយនេះ គឺ
ស្រ្តីរកស៊ីដែល Justin ជួលមកដេកជាមួយនៅសណ្ឋាគារនោះ ជាអ្នកថតផ្ទាល់ ហើយនៅក្នុងវីដេ
អូ នោះទៀតសោត គឺបានបង្ហាញឲ្យឃើញ Justin កំពុងតែដេកយ៉ាងស្រួល ស្កប់ស្កល់ បន្ទាប់ពី
បានចំណាយពេលមួយយប់ យ៉ាងរីករាយជាមួយស្រ្តីរកស៊ីនោះមក។
មិនតែប៉ុណ្ណោះ នៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់ស្រ្តីម្នាក់នោះ មានថែមទាំងបានបង្ហោះនូវ
រូបភាពមួយសន្លឹក បង្ហាញឲ្យឃើញពី ចំនួនប្រាក់ដុល្លារយ៉ាងច្រើន ជាមួយនឹងសំដីអរគុណ
Justin Bieber សម្រាប់ប្រាក់ដែលគេឲ្យនាងផងដែរ។
កាលពីពេលមុននេះ មួយថ្ងៃពីរថ្ងៃ នៅលើបណ្តាទំព័រសារព័ត៌មាន ក៏បានបង្ហោះនូវរូបភាព
Justin ត្រូវបានគេថតបាន នៅពេលដែលតារាចម្រៀងវ័យក្មេងសម្បូរតែរឿងអាស្រ័យរូប
នេះ បានដើរចេញពីផ្ទះបនមួយកន្លែង នៅប្រេស៊ីល។ នៅក្នុងរូបភាពនោះ គេឃើញនាយ
ម្នាក់នេះ ដើរចេញមកដោយមានទាំងភួយរុំបិទបាំងខ្លួន អមជាមួយនឹងអង្គរក្ស ការពារពីរ
នាក់។ បើតាមសារព័ត៌មានមួយចំនួន បានឲ្យដឹងថា មានមនុស្សស្រី ២នាក់ បានជិះឡាន
ផ្សេងមួយទៀត សំដៅទៅសណ្ឋាគាររបស់តារាចម្រៀងនេះ ស្នាក់នៅថែមទៀតផង៕