បើតាមស្ថិតិរបស់ក្រុមហ៊ុន Canalys ស្មាតហ្វូនសរុបទាំងអស់ចំនួនជាង ២៥០ លានគ្រឿង ត្រូវ
បានលក់ចេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៣ ទើបតែកន្លងទៅថ្មីៗនេះ គឺកើនឡើងចំនួន ៤៤%
បើប្រៀបជាមួយត្រីមាសទី៣ កាលពីឆ្នាំមុន។
ពិតណាស់ដែលថា Samsung, Apple និង Brand ល្បីៗដែលយើងតែងតែធ្លាប់បានឮ មួយចំនួន
ទៀត បានឈរនៅលំដាប់កំពូលតារាង។ Samsung និង Apple ទទួលបានលេខ១ និងលេខ២
នៅក្នុងតារាងចំណាត់ថ្នាក់ បណ្តាក្រុមហ៊ុនដែលផ្គត់ផ្គង់ស្មាតហ្វូន ទូទាំងពិភពលោកជាមួយនឹង
ចំណែកទីផ្សាភាគហ៊ុន ៣៤% និង ១៥%។
ចំណែក Huawei, Lenovo និង LG ប្រកួតប្រជែងគ្នានៅក្នុងចំណាត់ថ្នាក់ Top 5 ។ អ្វីដែលចម្លែក
Android និង iOS ពិតជាមិនមានអ្វីអភិវឌ្ឍច្រើននោះទេ ក្នុងពេលដែល Windows Phone របស់
Microsoft បានការអភិវឌ្ឍន៍បានច្រើនជាងគេដោយបានកើនទីផ្សារភាគហ៊ុនដល់ ៤% ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- Tablet Samsung បានធ្វើឲ្យអ្នកប្រើប្រាស់ សប្បាយចិត្តជាង iPad របស់ Apple
- លេចចេញរូបភាព និងលក្ខណៈសម្បត្តិរបស់ Nokia Lumia 525 ម៉ូដែលតំលៃថោក
- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5
- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?
- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview