ចិន ៖ ប្រភពពីគេហទំព័របរទេសមួយ បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់
ផ្អើលយ៉ាងខ្លាំងមួយ នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីប្រជាជននៅក្នុងតំបន់ បានឃើញបុរសម្នាក់
មានមុខមាត់ដូចទៅនឹងលោក Kim Jong-un មេដឹកនាំផ្តាច់ការ របស់ប្រទេសកូរ៉េខាងជើង ដើរ
នៅតាមផ្លូវសាធារណៈ ប៉ុន្តែបុរសម្នាក់នោះ មិនមែនជាលោក Kim Jong-un នោះទេ។
ជាមួយនឹងរូបរាង ស្ទីលសក់ និងមានមុខមាត់ស្រដៀងទៅនឹង មេដឹកនាំប្រទេសកូរ៉េខាងជើង ធ្វើ
ឲ្យប្រជាជនមានការភ័ណ្ឌច្រឡំយ៉ាងខ្លាំង នៅពេលដែលបានឃើញបុរសម្នាក់នេះ។
បុរសខាងលើត្រូវបានគេ ស្គាល់ថា ឈ្មោះ Howard អាយុ ៣៥ ឆ្នាំ គឺជាតន្ត្រីករម្នាក់ ដោយគាត់បាន
និយាយថា ការធ្វើខ្លួនឲ្យដូចទៅនឹងលោក Kim Jong-un ធ្វើឲ្យរូបគាត់សប្បាយចិត្ត ហើយគាត់នឹង
ញុំាអាហារ ឲ្យបានកាន់តែច្រើន ដើម្បីឲ្យមានមុខមាត់ កាន់តែដូចទៅនឹង លោក Kim Jong-un៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល