CamNews

តារា 

តារាចម្រៀងស្រីល្បីឈ្មោះ នាង Lady Gaga កោរសក់ ដើម្បីកាន់ទុក្ខ

តារាបរទេស ៖​  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស (Dailymail) បាន
ចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា Lady Gaga ដែលជាតារាចម្រៀងកំពុងតែទទួល
បានការគាំទ្រ ត្រូវបានរកអោយឃើញថា នាងបានកោរសក់កាន់ទុក្ខ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក គេតែងឃើញ Lady Gaga លេង​ម៉ូត​សក់​ និង​សំលៀក​បំ
ពាក់​ប្លែកៗ​   ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកគាំទ្រ​របស់​នាង​  ដោយឡែក នាប៉ុន្មានថ្ងៃ​នេះ​
នាងក៏ត្រូវបានភ្នាក់ងារសារព័ត៌មានរកអោយឃើញថា  នាង​បាន​កោរ​សក់​ផ្នែក​ខាង​ក្រោយ​​អស់​
ពាក់​កណ្ដាល​ដើម្បី​កាន់​ទុក្ខ។

តារា​​ចម្រៀង​វ័យ​២៦​ឆ្នាំ​សញ្ជាតិ​អាមេរិក​​រូប​នេះ​បាន​សម្រេច​ចិត្ត​កោរ​  សក់​ផ្នែក​ខាង​ក្រោយ​របស់​
នាង​ដើម្បី​កាន់​ទុក្ខ​ម្ដាយ​របស់​មិត្ត​ភក្តិ​ ជិត​ស្និត​របស់​នាង​  ដែល​បាន​ទទួល​មរណភាព  ​កាល​ពី​ថ្ងៃ
​អង្គារ​ថ្មីៗ​នេះ ។ ជា​មួយ​នឹង​រូបភាព​កោរសក់​ដែល​នាង​បាន​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​
" Twitter "​ នាង​បាន​សរសេរ​ថា  " ខ្ញុំ​ធ្វើ​ដើម្បី Terry ខ្ញុំ​សុំ​ចូល​រួម​រំលែក​ទុក្ខ​ មរណភាព​ម្ដាយ​របស់​
លោក​ផង​”។

គួររំឮកផងដែរថា ព័ត៌មាន​មរណភាព​របស់​ម្ដាយ​លោក​  Terry Richardson ​ ត្រូវបានដឹងឮជាសា
ធារណៈបន្ទាប់ពី​រូប​លោក​ផ្ទាល់​បាន​សរសេរ​ថា ​  សូម​ទៅ​កាន់​សុគតិភព​អ្នក​ម្ដាយ  ​Annie Lomax​
ចូលទៅក្នុងគេទំព័រ Tumblr ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា តារា​ចម្រៀង
ស្រីល្បីឈ្មោះ   នាង ​Lady Gaga ​និង​ អ្នក​ថត​រូប Terry Richardson គឺ​ជា​មិត្ត​ភក្តិ​ជិត​ស្និត ​នឹង​គ្នា​
រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ខណៈពេលដែលលោក ​Terry Richardso ​តែង​តែ​ថត​រូប​ឲ្យ  ​Lady
Gaga​ សម្រាប់​ដាក់​ក្នុង​ទស្សនាវដ្ដី​ផ្សេងៗ៕

ដោយ ៖ ពិសី
ប្រភព ៖ Dailymail


Tags: international news strange entertainment star