CamNews

តារា 

ទំនងល្អមើល!កុំភ្លេចរង់ចាំទស្សនារឿងភាគថ្មីលក្ខណៈកំប្លែងនិងស្នេហា របស់ តារាចម្រៀងRain ជាពិសេសយុវវ័យម៉ង

ព័ត៌មានកំសាន្ត ៖ ស្រលាញ់តារាចម្រៀងកូរ៉េ លោក Rain ដែរទេ? Fans ប្រហែលជាមិនស្រលាញ់លោកទេមើលទៅ ព្រោះគាត់ភរិយារួចហើយគឺ នាង Kim Tae Hee ប៉ុន្តែចូលចិត្តនិងគាំទ្រលោកក្នុងនាមជា Fans និង Idol ទាំងចម្រៀងដែលលោកបានចម្រៀង និងរឿងដែលលោកបានសម្តែង ។ 

ដោយយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ភីអិនអិន បានឲ្យដឹងថា នឹងចាក់ផ្សាយជូនទស្សនារឿងភាគរបស់លោក Rain ក្នុងពេលឆាប់ៗនេះ ។ ហើយសាច់រឿងមួយនេះ ទំនងល្អមើលណាស់ ព្រោះមានឡាយឡំទាំងកំប្លែងនិងស្នេហាជាពិសេសយុវវ័យចូលចិត្តទស្សនាខ្លាំងណាស់ ចំពោះរឿងដែលបញ្ចូលមនោសច្ចេតនាបែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគថ្មីដែលស្វាមីនាង Kim Tae Hee សម្តែងនេះគឺមានចំណងជើងថា "ស្នេហ៍ប្រែកាយ" ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kim Tae Hee Rain