CamNews

តារា 

ល្បីពេញ Facebook ថានាយក្រូចស្លាប់

ភ្នំពេញ ៖ តារាកំប្លែងប្រចាំទូរទស្សន៍ CTN បានធ្វើឲ្យអ្នកលេង Facebook ផ្អើលថាលោកបានស្លាប់ ក៏ព្រោះតែរូបភាព កម្រង់ផ្កាសាកសពដែលមាន រូបថតនាយក្រូច អមដោយប្អូនស្រីរបស់លោក នាងក្អីត ឈរធ្វើមុខស្រងូតស្រងាត់ ដូចបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន ។

រូបថត ដែលបង្ហោះនៅលើ Facebook នេះបានធ្វើឲ្យអ្នកលេង Facebook មានការចាប់អារម្មណ៍និង ភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះនឹកថាបាត់បង់តារា កំប្លែងស្ងួតមួយរូបរបស់ក្រុម នាយពាក់មី ហើយអ្នក លេង Facebook ទាំងអស់នោះបាន Comment នឹងសួរដូចៗគ្នាថាតើនាយក្រូចពិតជា បាត់បង់ជីវិត លាចាកពី វិស័យសិល្បៈ កំប្លែងមែនឬ ? អ្នកខ្លះទៀត ដើម្បីឲ្យអស់ចិត្តបានទូរស័ព្ទសួរនាយក្រូច ក៏ ដូចជាសាច់ញាតិរបស់គាត់ ដើម្បីបញ្ជាក់ការពិតថាតើនាយក្រូច ស្លាប់ពិតមែន ឬក៏អត់ ។

យ៉ាងណាអ្នកដែលលេង Facebook ទាំងអស់ ដើម្បីបញ្ជាក់ការពិតបានទូរស័ព្ទទៅនាយក្រូច ហើយ សរសេរថា តាមពិតគ្មានហេតុការណ៍នេះទេ នាយក្រូចមិនបានបាត់បង់ជីវិតឡើយ ពោលរូបភាព ដែលត្រូវបានបង្ហោះនៅលើ Facebook នោះ គឺជាការថតរឿងថ្មីរបស់គាត់តែប៉ុណ្ណោះ ។

អ្នកលេង Facebook ជាច្រើន បានសរសេរថា “ខ្ញុំបានទូរស័ព្ទទៅជួបគាត់(នាយក្រូច) និងសាច់ញាតិ របស់ នាយក្រូចប្រាប់ថា នាយក្រូចកំពុងតែថតរឿង មិនមែនស្លាប់នោះទេ” ។

សូមជម្រាបថា នាយក្រូច គឺជាតារាកំប្លែងដ៏ល្បីរបស់ទូរទស្សន៍ CTN ជាងនេះ នាយក្រូចកំពុងចាប់ បាន ឱកាស នូវការសម្ដែងរឿងជាច្រើន ដែលភាគច្រើន គឺជារឿងកំប្លែង ៕

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: national news Comedy star Khrouch