CamNews

តារា 

ផ្អើលពេញអ៊ិនធើណេត តារាម៉ូដែលចិន ទម្រង់មុខត្រីកោណ

បរទេស ៖ យោងតាមប្រភពសារព័ត៌មានសិង្ហបុរី ដែលបានចេញផ្សាយនាពេលកន្លងទៅ
នេះ បានអោយដឹង
ថា នារីដែលមានទម្រង់មុខរាងត្រីកោណម្នាក់ បានធ្វើអោយមានភាព
ភ្ញាក់
ផ្អើលពេញពិភពអ៊ីនធើណែត។

គួរបញ្ជាក់ផងដែរថា  បន្ទាប់ពីរូបរបស់នាង ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម  ក៏
មានមតិសរសើរ  ក៏ដូចជា  មតិរិះគន់ផងដែរថា   តើទម្រង់មុខរបស់នាង  ជាការវះកាត់កែសម្ភស្ស
ស្អាតពីកំណើត ឬក៏ជា Photoshop ។

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែម  អោយដឹងផងដែរថា  នាងមានឈ្មោះថា
Tina Leopard គឺជាតារាម៉ូដែលជនជាតិចិន ហើយនាពេលថ្មីៗនេះ នាងពិតជាទទួលបានការពេញ
និយមមែនទែន បន្ទាប់ពីបានបង្ហោះរូបរបស់នាងមួយចំនួន ចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ។

ដោយឡែកមកទល់ នឹងពេលនេះ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ ដែលអះអាងថា  តើ
ទម្រង់មុខរបស់នាង ជាការវះកាត់កែសម្ភស្ស ឬ ជាក៏ស្អាតពីកំណើត ។  ដើម្បីអោយជ្រាបកាន់តែ
ច្បាស់   ក៏ដូចជាបំបាត់\នូវមន្ទិលសង្ស័យ  សូមតាមដានទស្សនានូវបណ្តារូបភាព មួយចំនួនដែល
មាននៅខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ Stomp


Tags: international news strange entertainment