CamNews

ជីវិតរស់នៅ 

Clip វីដេអូ �Splitscreen � A Love Story� កំពុងមានការទាក់ទាញនៅលើបណ្តាញ Internet

Clip វីដេអូដែលមានចំណងជើងថា �Splitscreen � A Love Story� គឺជារឿងនិទានស្នេហា
ដ៏រ៉ូមែនទិចបំផុតមួយ រវាងគូរស្នេហាប្រុសស្រីដែលនៅទីក្រុងពីរផ្សេងគ្នា ។ សកម្មភាពប្រចាំ
ថ្ងៃរបស់ពួកគេមានលក្ខណៈប្រហាក់ប្រហែលគ្នា តាំងពីការរស់នៅ ការធ្វើដំនើរ និងអាកាស
ធាតុ...ជាដើម ។ អ្វីដែលជាលក្ខណៈពិសេសអស្ចារ្យទៀតនោះគឺរាល់សកម្មភាពរបស់ពួកគេ
ស្តែងឡើងតាមរយៈកញ្ចក់អេក្រង់មួយចែកជាពីរ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត
និង មានអត្ថន័យជាទីបំផុត។

ការទទួលទានកាហ្វេពេលព្រឹក...

ពេលវេលាថ្ងៃថ្មីបានមកដល់...

ការធ្វើដំនើរ....

ជិះលើរថភ្លើង...

តាមដងវិថី...

ចូរលោកអ្នកនឹកស្រម៉ៃថានោះជាសេចក្តីស្នេហារបស់លោកអ្នក ដែលអ្នកទាំងពីកំពុងតែនៅ
ឆ្ងាយពីគ្នា វារឹតតែមានន័យថែមទៀត។ ទោះជារៀបរាប់ក៏នៅតែមិនអស់ដែរ ដូច្នេះដើម្បី
យល់បានពីអត្ថន័យអោយកាន់តែច្បាស់សូមរីករាយជាមួយ Clip ខាងក្រោមនេះ ៖



Clip នេះទើបតែទទួលជ័យជំនះនៅក្នុងការប្រកួតមួយរបស់ក្រុមហ៊ុន Nokia ដែលនិពន្ធដោយ
លោក James Griffiths ៕
(ប្រភពពី PLXH)
រដ្ឋា

Tags: