អង់គ្លេស៖ ប៉ូលីសអង់គ្លេសបានចាប់ខ្លួនបុរសអាយុ៥៤ឆ្នាំម្នាក់បន្ទាប់ពីគេចាប់រំលោភកូនស្រីអាយុ ១៦ឆ្នាំព្រោះតែខឹងថាកូនស្រឡាញ់ស្រីដូចគ្នា។
បុរសជាឪពុកចិត្តអប្រិយរូបនេះមិនត្រូវបានបញ្ជាក់ឈ្មោះឲ្យដឹងទេដោយចៅក្រមបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំពីបទបង្ករបួសស្នាម និងរំលោភសេពសន្ថវៈលើកូនស្រីបន្ទាប់ពីរកឃើញកំហុសក្រោយពីត្រូវកូនប្តឹងថា ឪពុករំលោភនាងច្រើនដងហើយព្រោះតែចង់បង្រៀនកូនថាការមានសិចជាមួយបុរសគឺល្អជាងស្រឡាញ់ស្រីដូចគ្នា។
កូនស្រីដែលជាជនរងគ្រោះប្រាប់ប៉ូលីសថា ខ្លួនបានរត់ចេញពីផ្ទះក្រោយត្រូវឪពុករំលោភហើយប្អូនស្រីម្នាក់ទៀតបែរជាក្លាយជាជនរងគ្រោះបន្តពីនាងទោះបីមិនមែនជាមនុស្សស្រឡាញ់ភេទដូចគ្នាក្តីក៏ត្រូវឪពុកចាប់រំលោភដែរព្រោះតែខឹងនាងចាកចេញពីផ្ទះបាត់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង