CamNews

តារា 

មិននឹកស្មានថា Yaya, Kim និង Margie ជួបគ្នាម្តងៗ ដូចជ្រូកពុលបែបនេះសោះ!!!

ថៃ ៖ ដូចដែលទស្សនិកជនបានស្គាល់ហើយថា តារាសម្តែងថៃនាង Yaya, Kim និង Margie គឺជាមិត្តសម្លាញ់នឹងគ្នាតាំងពីយូរណាស់មកហើយ ។ ហើយអ្នកទាំង ៣ ក៏មានការងារមមាញឹករៀងៗមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះពួកគេសុទ្ធតែជាតារាល្បី ដូច្នេះមានការងារច្រើនដែលត្រូវបានទាក់ទងតារាសម្តែងទាំងនេះ ទៅផ្សព្វផ្សាយផលិត ក៏ដូចជាសម្តែងរឿងជាដើម ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទោះបីជាស្ថិតនៅក្រោមការគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ជាមួយគ្នាក៏ពិតមែន ប៉ុន្តែ Yaya, Kim និង Margie កម្របានជួបគ្នាណាស់ ដូចដែលបានលើកឡើងខាងលើចឹង គឺម្នាក់ៗរវល់នឹងបំពេញការងាររៀងៗខ្លួន ។ 

ឥលូវនេះយើងមកមើលសកម្មភាព ពេលតារាល្បីៗទាំង ៣ ដួងនេះ ពេលបានជួបគ្នាម្តងៗ ដូចជ្រូកពុលយ៉ាងចឹង ពោលគឺប្រលែងគ្នាដូចកូនក្មេង ហាក់បីដូចជាសប្បាយ និងមានសុភមង្គលខ្លាំងណាស់ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews​ទាំងអស់គ្នា ៕

Kimberly

Yaya Urassaya

Margie rasri

ដោយ ៖ គន្ធា


Tags: Kimberly Margie rasri Yaya Urassaya