CamNews

តារា 

សង្ហាដូចគ្នា! គយគន់សម្រស់ James និងបុរសសង្ហាម្នាក់ទៀត ដែលយុវវ័យភាគច្រើនស្គាល់ នៅមុខព្រះបរមរាជវាំង!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា តារាសម្តែងថៃល្បីឈ្មោះមួយរូប លោក James jirayu បានធ្វើដំណើរទៅជួបជាមួយនិងកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ដោយបាននាំយកអំណោយមួយចំនួនទៅចែកជូនសិស្សានុសិស្ស នៅទីនោះ ពិតជាមានទឹកចិត្តល្អមែន ។ 

ដោយយោងតាមការបង្ហោះតាមរយៈគេហទំព័រផ្លូវការរបស់ភីអិនអិន បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈនេះ ក្រោយពីចាកចេញពីទីនោះ តារាថៃមួយដួងនេះក៏បានឆ្លៀតឱកាសពិសេសនេះទៅទស្សនាព្រះបរមរាជវាំងថែមទៀតផង ដោយសារតែចង់ដឹងពីទឹកដីប្រទេសកម្ពុជាឲ្យបានកាន់តែច្បាស់ឡើងតែម្តង ហើយនៅក្នុងនោះយើងក៏សង្កេតឃើញមានវត្តមានរបស់តួឯកប្រុសក្នុងរឿង "មន្តស្នេហ៏ប្រធានថ្នាក់តូច" ថែមទៀតផង ។ 

តោះនៅចាំអីទៀត គយគន់សម្រស់ លោក James jirayu នៅលើទឹកដីប្រទេសកម្ពុជា នៅព្រះបរមរាជវាំងម្តងមើល ចង់ដឹងថាស្រស់សង្ហាដល់កម្រិតណា ទៅទស្សនាជាមួយ Camnews នៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ James jirayu គ្រាន់តែមកដល់កម្ពុជាភ្លាម ទៅធ្វើរឿងសប្បុរសធម៏ភ្លែត!





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: James jirayu Bella ranee