CamNews

សម្រស់ 

វិធានការ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ

ឥឡូវនេះ​បកស្រាយ​ពី​បញ្ហា​ និង​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​អ្នក​ចាស់​មុន​អាយុ​ ហើយ
​ថា​តើ​អ្វី​ទៅ​ដែល​ជា​ដំណោះស្រាយ​ដ៏​ពិតប្រាកដ​ដើម្បី​សម្រាល​ឥទ្ធិពល​ ទាំងនោះ​?​ជារ​រៀង
រាល់ថ្ងៃ​ យើង​ត្រូវ​បាន​ទាក់ទាញ​ដោយសារ​ការ​ផ្សព្វផ្សាយ​ដែល​សំអាង​ថា​អាច​ជួយ​កែប្រែ ​នូវ​
ដំណើរការ​ចាស់​មុន​អាយុ​។​ពេល​នោះ​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​យើង​ បាន​ព្យាយាម​ និង
ការ​ពិត​មួយ​ចំនួន​ទៀត​គ្រាន់តែ​ជា​ពាក្យ​ដែល​ពេញ​និយម​ចុង​ក្រោយ​នៃ​ ឧស្សាហកម្ម​ថ្នាំ​កែ​
សម្ផស្ស​តែ​ប៉ុណ្ណោះ​។​ ជំហាន​ខាងក្រោម​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រាល​នូវ​វិបត្តិ​ទាំងនោះ​ដោយ​
មិន​ ឲ្យ​ខកចិត្ត​នោះ​ទេ​។​

ប្រើ​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​

ទោះបីជា​អ្នក​អាច​គេច​ផុត​ពី​កំ​ដៅ​ថ្ងៃ​នៅ​ពេល​ថ្ងៃ​ក៏​ដោយ​ ក៏​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​នៅ​តែ​មាន​
សារៈសំខាន់​ចំពោះ​អ្នក​ដែរ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជៀស​ផុត​ពី​ឥទ្ធិពល​កាំរស្មី​UV​។​ ផលិតផល​មួយ​
ចំនួន​នៅ​លើ​ទីផ្សារ​ពិបាក​នឹង​ដឹង​ថា​មួយ​ណា​ជា​ផលិតផល​ដ៏​មាន​ ប្រសិទ្ធភាព​នោះ​ណាស់​។​
មុន​នឹង​ពិភាក្សា​ចំនុច​នេះ​ឲ្យ​បាន​ជាក់លាក់​នោះ​ មានរឿង​រ៉ាវ​មួយ​ចំនួន​ដែល​ត្រូវ​លើក​មក​
និយាយ​។​ គ្រឿង​ការពារ​កំ​ដៅ​ថ្ងៃ​គួរតែ​ត្រូវ​បាន​នៅ​ឲ្យ​ជាប់លាប់​ទៅ​នឹង​ទឹក​ ទោះបីជា​អ្នក​មិន
​មាន​បំណង​ចង់​ហែល​ទឹក​ក៏​ដោយ​ ។​ ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​ក៏​គួរតែ​ត្រូវ​បាន​លាប​ទៅ​តាម​
ពេលវេលា​ ។​ សូម​ចាំ​ថា​ ការ​ប្រើ​ថ្នាំ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ​គឺ​ពិតជា​វិធី​មួយ​ដ៏​ល្អ​។​

ជា​ទូទៅ​ ការ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ​មាន​ពីរ​ប្រភេទ​៖​ ជា​ប្រភេទ​ក្រែ​ម​លាប​មាន​ជាតិ​គីមី​ និង
​ប្រភេទ​សំភារៈ​ការពារ​រាង​កាយ​ពី​កំ​ដៅ​ថ្ងៃ​។​ ក្រែ​ម​លាប​មាន​ជាតិ​គីមី​ស្រូប​យក​កាំរស្មី​UV​
ផ្ទុយ​ទៅ​វិញ​ប្រភេទ​សំភារៈ​ការពារ​កំ​ដៅ​ថ្ងៃ​ជះ​ត្រឡប់​កាំរស្មី​នោះ​ឲ្យ​ ឆ្ងាយ​ពី​ស្បែក​របស់​អ្នក​
ដូច​ជា​អាវ​វែង​ជិត​ដៃ​ជាដើម​។​ តើ​ប្រភេទ​ការ​ការពារ​កំ​ដៅ​ថ្ងៃ​ណាមួយ​ដែល​ល្អ​ជាង​?​ ការ​
សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ សំភារៈ​ការពារ​កំ​ដៅ​ថ្ងៃ​គឺជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​ និង​
ប្រសិទ្ធភាព​បំផុត​។​ ទី​១​ វា​រារាំង​ទាំង​កាំរស្មី​UVA​និង​កាំរស្មី​UVBដែល​ក្រែ​ម​លាប​ការពារ​កំ​ដៅ​
ថ្ងៃ​ភាគច្រើន​មិន​មាន​។​ទី​២​វា​មាន​សកម្មភាព​នៅ​ពេល​ដែល​យើង​ប្រើ​វា​ ផ្ទុយ​ទៅ​វិញ​ក្រែ​ម​លាប​
ការពារ​ទាមទារ​ពេលវេលា​(​យ៉ាង​ហោច​ណាស់​៣០​នាទី​នៅ ​ពេល​ដែល​លាប​)​ វា​ស្រូប​ចូល​
ទៅ​ក្នុង​ស្បែក​។​ ទី​៣​ មនុស្ស​មួយ​ចំនួន​ប្រហែលជា​យល់​ថា​ ក្រែ​ម​ការពារ​ធ្វើ​ឲ្យ​ស្បែក​មាន​
ប្រតិកម្ម​ ផ្ទុយ​ទៅ​វិញ​ សំភារៈ​ការពារ​មិន​បាន​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​នោះ​ទេ​។​ ទី​៤​ការ​ស្រាវ​
ជ្រា​បាន​បង្ហាញ​ថា​ ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃមួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​កាន់តែ​យ៉ាប់​យឺន​ឡើងៗ​។ ​
សរុបសេចក្ដី​មក​ មានការ​ស្រាវជ្រាវ​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​អាច​បង្កើត
​នូវ​រ៉ា​ឌី​កាល់​សេរី​ ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ចង់បាន​។​ ការ​ប្រើ​ថ្នាំ​ប្រឆាំង​
អុកស៊ីតកម្ម​មុន​ការ​លាប​chemical​ sunscreen​ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ​។​

ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​

ដូចដែល​អ្នក​បានដឹង​រួច​មក​ហើយ​ សារធាតុ​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម​គឺ​ពិតជា​មាន​សារៈ
សំខាន់​ក្នុង​ការ​ ការពារ​សុខភាព​អ្នក​ទាំងមូល​ ក៏​ដូច​ជា​ស្បែក​របស់​អ្នកផង​ដែរ​។​ ជា​សំណាង
ល្អ​ អាហារ​ដែល​យើង​បរិភោគ​មួយ​ចំនួន​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ទៅ​នឹង​ អុកស៊ីតកម្ម​។​ គោលការណ៍​របស់​អ្នក​គឺ​ត្រូវ​ញ៉ាំ​អាហារ​យ៉ាង​ហោច​ណាស់​ពី​២​ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​អាច​
ផ្ដល់​ឲ្យ​រាង​កាយ​អ្នក​នូវ​ការ​ការពារ​ដ៏​ រឹង​មាំ​ប្រឆាំង​ទៅ​នឹង​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​។​ការ​លេប
ថ្នាំ​វី​តា ​មី​បន្ថែម​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ ជា​ការ​បន្ថែម​ ចំពោះ​ហេតុផល​មួយ​ចំនួន​មនុស្ស​គួរតែ​
ដឹង​ពី​របៀប​បន្ថែម​វីតាមីន​ទាំងនោះ​ ដែល​អ្នក​បាន​ទទួល​ពី​អាហារ​ ប្រសើរ​ជា​ជាង​ពី​ការ​បាន
​វីតាមីន​ដោយ​ការ​លេបថ្នាំ​បន្ថែម​។​

ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ nucleic​ acid​ ផ្ដល់​ឲ្យ​យើង​នូវ​វិធីសាស្ត្រ​មួយទៀត
​ក្នុង​ករ​ប្រឆាំង​ទៅ​នឹង​ការ​ចាស់​ មុន​អាយុ​។​ អាហារ​ទាំងនោះ​មាន​ដូច​ជាៈ​ ត្រីសូ​ម៉ុង​ ខ្ច​ង​
ដើម​រុក្ខជាតិ​ម្យ៉ាង​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ម្យ៉ាង​ អាហារ​ទាំងនេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា
​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ ATP​ ,​ a​ nucleotide​ ដែល​មាន​សារៈសំខាន់​សំរាប់​មុខងារ​របស់
​កោសិកា​។​

នៅ​ពេល​នោះ​បាន​លាតត្រដាង​ពី​បញ្ហា​នេះ​ មនុស្ស​មួយ​ចំនួន​ជឿ​ថា​ATP​ អាច​ផ្ដល់​ឲ្យ​
កោសិកា​លូតលាស់​សា​ជា​ថ្មី​។​ មិន​ថា​ទ្រឹស្ដី​នេះ​ទទួល​បាន​ជោគជ័យ​ឬ​ អត់​នោះ​ទេ​ ការ​ញ៉ាំ​
បន្លែគ្រាម​ និង​បង្គា​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ ដូច្នេះ​ ការ​ផ្ស​សំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​
អាស៊ីត​ nucleic​ទៅ​នឹង​របប​អាហារ​របស់​អ្នក​គឺជា​ការ​ល្អ​។​

ការ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ខ្លួន​ក៏​ជា​ផ្នែក​មួយ​ដែល​ ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​
ល្អ​ដែរ​ហើយ​ក៏​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ ស្បែក​របស់​អ្នក​មើលទៅ​ក្មេង​។​ចូរ​ព្យាយាម​ទទួលទាន
​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​ បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។​ តែ​បៃតង​ និង​ទឹកក្រូច​ឆ្មា​ក៏​ជា​ប្រយោជន៍​
ដែល​ផ្ដល់​នូវ​ប្រភព​នៃ​ថ្នាំ​ប្រឆាំង​ នឹង​អុកស៊ីតកម្ម​ផង​ដែរ​នៅ​ពេល​ដែល​អ្នករក្សា​ជាតិ​ទឹក​នៅ​
ក្នុង​ខ្លួន​បាន​ ល្អ​។​

ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​ និង​ ការ​បន្ថែ​មកា​រគេង​ឲ្យ​បាន​ច្រើន​តាម​ការ​
ស្ដាប់​មើលទៅ​ងាយស្រួល​ទេ​ ប៉ុន្តែ​វា​ពិតជា​ពិបាក​ក្នុង​ការ​ធ្វើ​ណាស់​។​ មនុស្ស​ភាគច្រើន​
ដឹកនាំ​ជីវិត​ដ៏​មមាញឹក​ ដោយ​ដាក់​សំពាធ​ដែល​ខ្លួន​មិន​អាច​គ្រប់គ្រង​បាន​។​

ការ​គេង​បាន​តិចតួច​ និង​ការ​ដែល​មាន​អារម្មណ៍​តានតឹង​វា​ហាក់ដូចជា​ស្ថានភាព​នៅ​ក្នុង​គុក​។
ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ជំងឺ​រ៉ាំរ៉ៃ​គេង​មិន​លក់​គឺ​ផ្ដល់​ផល​ អាក្រក់​ជាង​ការ​ដែល​អ្នក​
ធាត់​ហួស​ ឬ​ មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ​ទៅ​ទៀត​។​ ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​បង្ក​ផល​
អាក្រក់​ដល់​រាង​កាយ​អ្នក​និង​ស្បែក​ ផង​ដែរ​។​ បញ្ហា​មួយ​ចំនួន​ទៀត​ ទាំង​ការ​គេង​មិន
​គ្រប់គ្រាន់​ និង​ ភាព​តានតឹង​ក្នុង​អារម្មណ៍​ពិតជា​បង្អាក់​សមត្ថភាព​ដល់​ការ​លូតលាស់​របស់​
កោសិកា​ និង​ផលវិបាក​ផ្សេងៗ​ទៀត​។​

ទោះបីជា​អ្នកមាន​សំណាង​ដែល​ទទួល​បាន​រូបរាង​ស្អាត​ពី​ធម្មជាតិ​ក៏​ដោយ​ អ្នក​នឹង​មិន​អាច​
រក្សា​នូវ​សម្រស់​របស់​អ្នក​បាន​ដោយ​គ្មាន​ការ​ យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សម្រស់​បាន
​ឡើយ​។​

ដូច្នេះ​ជំហាន​ដំបូង​គឺ​ ពង្រឹង​សុខភាព​របស់​អ្នកជា​មុន​សិន​ ។​ ការ​គេង​ឲ្យ​បាន​ច្រើន​ជា​
ជំហាន​ដ៏​ត្រឹម​ត្រូ​មួយ​ក្នុង​ការ​ប្រើ​ យុទ្ធសាស្ត្រ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង
​អារម្មណ៍​។​ការ ​ហាត់ប្រាណ​យ៉ូ​ហ្កា​(​ yoga​ )​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​ ៕
(ដកស្រង់ពី health.com.kh)

Tags: