CamNews

តារា 

ថាគង់វង្ស យ៉ាទី ទៅស្អាត ម្តាយរបស់នាងកាន់តែស្អាតខ្លាំងទៀត!

ព័ត៌មានកំសាន្ត ៖ កាលពីមួយសប្តាហ៍កន្លងផុតទៅ តារាសម្តែងនិងជាពិធីកររូបស្រស់មួយដួងប្រចាំប៉ុស្តិ៍ទូរទស្សន៍ CTN កញ្ញា គង់វង្ស យ៉ាទី បានបង្ហោះរូបថតជាមួយនិងអ្នកម្តាយជាទីស្នេហារបស់នាង អ្នកណាៗក៏សរសើរមិនដាច់ពីមាត់ថា ម្តាយរបស់តារាស្រីវ័យក្មេងរូបនេះ ហើយស្អាតបែបវ័យចំណាស់ ។ 

ដោយយោងតាមរូបថតដែលបានបង្ហោះកាលពីពេលថ្មីៗនេះរបស់ ពិធីកររូបស្រស់ កញ្ញា គង់វង្ស យ៉ាទី បានភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះត្រូវបន្តដំណើរពីរនាក់​ អ្នកម្តាយទៅកែបដើម្បីថតរឿងចំនួនបួនថ្ងៃ​ 😌ហត់យ៉ាងណាក៏មិនថ្វីអោយតែនៅញញឹមបាន😊#mssyaty" ។ 

អាចនិយាយបានថា កញ្ញា គង់វង្ស យ៉ាទី អាចនឹងមានរូបស្រស់ស្អាតបែបនេះ ដោយសារតែកាត់ទៅរកម៉ាក់របស់គាត់ ទាំងសម្បុរ និងមុខមាត់បែប Cute គួរឲ្យស្រលាញ់បែបនេះ ។ តោះទៅមើលអ្នកម្តាយរបស់តារាស្រីរូបនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong vongyaty